សមាគមក្នុងស្រុកមួយ សហការជាមួយសមាគមចិន ដើម្បីស្វែងរកដៃគូវិនិយោគ និងជំរុញការ​នាំចេញ​ទំនិញកម្ពុជា

2024/12/08 12:09:44 am        785

សមាគមក្នុងស្រុកមួយ ចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមចិន ដើម្បីជំរុញ​ការ​ផ្លាស់​ប្តូរ​​បទបិសោធន៍ ការបណ្តុះ បណ្តាល ការស្វែងរកដៃគូវិនិយោគ ជាពិសេសលើក​កម្ពស់​ជំរុញ​ដល់​ការ​នាំ​ចេញ​ទំនិញរបស់កម្ពុជា ដើម្បីរួមចំណែកដល់កំណើននៃការ នាំចេញជាមួយ​រាជរដ្ឋាភិបាល​។

លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការ​ផ្គូរផ្គង​អាជីវកម្ម សម្រាប់សហគ្រាសធុន តូច និងមធ្យមនៅកម្ពុជា និងការចុះ​អនុស្សារណៈ​យោគ​យល់​គ្នា រវាងសមាគមសហគ្រិនវីម៉ូកម្ពុជា និងសមាគមពាណិជ្ជកម្ម និង ឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) នៅថ្ងៃនេះថា មកដល់ពេលនេះ សមាគមមានសមាជិកជាសហគ្រិនជាច្រើន ដែល​កំពុង​ធ្វើអាជីវកម្មផ្សេងៗគ្នា ដោយក្នុងនោះសមាគមតែងតែរៀបចំវេទិកា និងជំនួប​អាជីវកម្ម​ជា​បន្ត​បន្ទាប់ ដើម្បីឱ្យសហគ្រិនទទួលនូវការ ផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង ការ​ផ្គូរ​ផ្គង​ពាណិជ្ជកម្ម និងការស្វែករក ទីផ្សារលក់ផលិតផលបន្ថែម ដើម្បីជំរុញ ការធ្វើអាជីវកម្ម​ឱ្យ​កាន់​តែ​ប្រសើរ ក្នុងគោលដៅចូលរួមចំណែកបង្កើតប្រាក់ចំណូល និងវិស័យ​ការងារ​ជាមួយ​រាជ​រដ្ឋាភិបាល​។  

លោក បន្តថា ជាក់ស្តែងនៅក្នុងថ្ងៃនេះ សមាគមបានចុះអនុស្សារណៈជាមួយសមាគមពាណិជ្ជកម្ម និង​ឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) ដោយមានគោលដៅសំខាន់ៗជាច្រើន ជុំវិញលើក​កម្ពស់​សហគ្រិន​នៅ​កម្ពុជា ឱ្យមាននំនាក់ទំនង និងមានកិច្ចសហ- ប្រតិបត្តិការលើអាជីវកម្មកាន់តែច្រើន ដើម្បី​លើកក​ម្ពស់ដល់ខ្សែច្រវាក់ផលិតកម្ម ជុំវិញការប្រកួតប្រជែង ជាពិសេសការនាំចេញទំនិញ គាំទ្រ​ដល់​គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាន​កំពុង​ខិតខំ​ប្រឹង​ប្រែង​លើ​ការងារ​ទាំង​​​នេះ​។

ជុំវិញកិច្ចសហការនេះដែរ, លោក ណែម ឌីណា ប្រធានសមាគមពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​កម្ពុជា-​ចិន (ក្វាងទុង) លើកឡើងផងដែរថា បច្ចុប្បន្នសមាគម​បាន​កំពុង​អនុវត្ត​ផែន​ការ​លើស​កម្មភាព​ការងារជាច្រើន ជាពិសេសការសម្របសម្រួលដល់ វិនិយោគិនចិន ក្នុងការស្វែង​រក​ទីតាំង​លើ​ការវិ​និយោគនៅកម្ពុជាជាដើម។ ជាក់ស្តែងតាមរយៈនេះដែរ សមាគមបានចុះអនុស្សារណៈ ជា​មួយ​សមាគម​សហគ្រិនវីម៉ូកម្ពុជា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជា​ពិសេស​គាំទ្រ​ដល់​ការ​ប្រកួត​ប្រជែង និងជំរុញដល់ ការនាំចេញទំនិញរបស់កម្ពុជាបន្ថែម។

ជុំវិញបញ្ហានេះដែរ, ឯកឧត្តម ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូកម្ពុជា លើក​ឡើង​ថា កម្ពុជាដែលស្ថិតនៅក្រោម ដំបូលនៃសន្តិភាព បានធ្វើឱ្យ​កម្ពុជា​មាន​ឱកាស​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន៍ ជាពិសេសការបើកចំហរស្វាគមន៍ ដល់ការវិនិយោគជាតិ និងអន្តរជាតិ ក្នុង​នោះ​វិស័យឯកជនក៏ទទួលបាននូវឱកាសក្នុងការធ្វើអាជីវកម្ម លើការរកស៊ីទទួលទានផ្សេងៗ ជាក់​ស្តែងសកម្មភាព ដែលសហគមបានកំពុងធ្វើនៅពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយ​ជ្រោម​ជ្រែង​ដល់ការពង្រឹង និងពង្រីកខ្លួនរបស់សហគ្រិន ដែលម្ចាស់សហគ្រាស និងអាជីវកម្ម​ឱ្យ​កាន់​តែ​រីកចម្រើនថែមទៀត ជាក់ស្តែងនៅពេលនេះ សមាគមបានកំពុងពង្រីកដៃគូនៅក្រៅ ប្រទេស ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ការស្វែងរកដៃគូវិនិយោគ ដើម្បីជំរុញ​សកម្មភាព​អាជីវកម្មឱ្យកាន់តែខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm