កម្ពុជា-ឥណ្ឌាប្តេជ្ញាចិត្តរួមគ្នាពង្រឹងភាពអង់អាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌

2024/12/08 12:58:31 am        573

កម្ពុជា-ឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហការ លើការអនុវត្តន៍​គម្រោងដែលមានចក្ខុវិស័យ ដើម្បី ផ្តល់ឱកាសថ្មីដល់ស្ត្រី ការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកស្ទួយគ្រួសារក្នុងសហគមន៍កាន់​តែរឹងមាំ និងសេដ្ឋកិច្ច​រីកចម្រើន។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវ Dr. Devyani UttamKhobragade, អគ្គរាជទូតប្រទេសឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែ ធ្នូ ម្សិលមិញនេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃ ការយោគយល់គ្នា សម្រាប់ការអនុវត្ត​គម្រោង​​ឆាប់ទទួល​បានផលរហ័សលើគម្រោង «ការពង្រឹងកាលានុវត្តភាពមរតកដូនតាសម្រាប់ ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់)» សម្រាប់ស្រ្តីនៅសង្គាត់ព្រែកអំពិល ក្រុងអរិយក្សត្រ និងនៅឃុំ​ពុកឫស្សី ក្នុងស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល នេះជាការប្តេជ្ញាចិត្តរួមគ្នា ចំពោះការពង្រឹងភាព​អង់អាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងក្នុងពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាង ក្រសួងកិច្ចការនារី និងរដ្ឋាភិបាលប្រទេសឥណ្ឌា ដើម្បីអនុវត្តន៍គម្រោងដែលមានចក្ខុវិស័យ និងទិសដៅប្រហាក់ប្រហែលគ្នា ដោយ ផ្តល់ឱកាសថ្មីដល់ស្ត្រី និងរក្សាខ្លឹមសារនៃអត្តសញ្ញាណវប្បធម៌របស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការលើកកម្ពស់ភាពអង់ អាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកស្ទួយគ្រួសារក្នុងសហគមន៍កាន់តែរឹងមាំនិងសេដ្ឋកិច្ចរីកចម្រើន។

គម្រោងនៃការពង្រឹងកាលានុវត្តភាពមរតកដូនតា សម្រាប់ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់) បានគាំទ្រសំភារៈ និងបរិក្ខា និង ជំនាញវិជ្ជាជីវៈ និងកែច្នៃមួយចំនួនដូចជា៖ ជំនាញតម្បាញកម្រិតខ្ពស់សម្រាប់ក្រុមស្រ្តីរើសគោមផ្កាប្រមាណ ១០០នាក់ នៅស្រុកខ្សាច់ កណ្តាល, ណែនាំឧបករណ៍ឌីជីថល និងការបណ្តុះបណ្តាលអាជីវកម្មដែលអាចឱ្យស្ត្រីទាំងនេះ ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារកាន់តែ ទូលំទូលាយនិងបំពេញតម្រូវការអ្នកប្រើប្រាស់ទំនើប។ លើកកំពស់គុណភាពនិងភាពច្នៃប្រឌិតនៃការតម្បាញ (ចរបាប់) ប្រែក្លាយវា ទៅជានិមិត្តសញ្ញានៃប្រពៃណី និងការច្នៃប្រឌិត, ផ្តល់ការបង្ហាត់បង្រៀន និងការបង្វឹកធានាឱ្យស្ត្រីមិនត្រឹមតែរៀនប៉ុណ្ណោះទេ ប៉ុន្តែមាន ភាពរីកចម្រើនសហគ្រិននិងអ្នកដឹកនាំសហគមន៍។

ដោយស្ថានទូតឥណ្ឌា មានការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងខាងលើនេះ និងបានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពយូរ អង្វែង និងតម្លៃរួមគ្នា រវាងប្រជាជាតិយើងទាំងពីរតាំងពីឆ្នាំ២០១៦។ ប្រទេសឥណ្ឌា ដូចជាប្រទេសកម្ពុជា ផ្តល់តម្លៃយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីរបស់ស្ត្រី ក្នុងការកែទម្រង់សង្គម និងទទួលស្គាល់អំណាចនៃមរតក ជាកត្តាជំរុញដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម។ ស្ត្រីនៅពេលដែលបានផ្តល់ឱកាស អាចដឹកនាំគ្រួសារ និងសហគមន៍របស់ពួកគេ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង និងរួមបញ្ចូលកាន់ តែច្រើន។ តាមរយៈកិច្ចសហការនេះ យើងមិនត្រឹមតែវិនិយោគលើគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ស្ត្រីកម្ពុជាក្នុងសក្តានុពល របស់ពួកគេ និងក្នុងក្តីស្រមៃរបស់ពួកគេ។ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី មិនមែនគ្រាន់តែជាគោលដៅមួយនោះទេ វាគឺជាដំណោះ ស្រាយចំពោះបញ្ហាប្រឈមនានា ចាប់ពីការកាត់បន្ថយភាពក្រីក្រ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm