កម្ពុជា-ឥណ្ឌាប្តេជ្ញាចិត្តរួមគ្នា ពង្រឹងភាពអងអាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌

2024/12/08 01:36:23 am        52

ភ្នំពេញ ÷ កម្ពុជា-ឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហការ លើការអនុវត្តន៍គម្រោងដែលមានចក្ខុវិស័យ ដើម្បី ផ្តល់ឱកាសថ្មីដល់ស្ត្រី ការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកស្ទួយគ្រួសារក្នុងសហគមន៍កាន់តែរឹងមាំនិងសេដ្ឋកិច្ចរីកចម្រើន។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវ Dr. Devyani UttamKhobragade, អគ្គរាជទូតប្រទេសឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែ ធ្នូ ម្សិលមិញនេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃ ការយោគយល់គ្នា សម្រាប់ការអនុវត្តគម្រោងឆាប់ទទួលបានផលរហ័សលើគម្រោង «ការពង្រឹងកាលានុវត្តភាពមរតកដូនតាសម្រាប់ ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់)» សម្រាប់ស្រ្តីនៅសង្គាត់ព្រែកអំពិល ក្រុងអរិយក្សត្រ និងនៅឃុំពុកឬស្សី ក្នុងស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល នេះជាការប្តេជ្ញាចិត្តរួមគ្នា ចំពោះការពង្រឹងភាពអងអាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងក្នុងពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាង ក្រសួងកិច្ចការនារី និងរដ្ឋាភិបាលប្រទេសឥណ្ឌា ដើម្បីអនុវត្តន៍គម្រោងដែលមានចក្ខុវិស័យ និងទិសដៅប្រហាក់ប្រហែលគ្នា ដោយ ផ្តល់ឱកាសថ្មីដល់ស្ត្រី និងរក្សាខ្លឹមសារនៃអត្តសញ្ញាណវប្បធម៌របស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការលើកកម្ពស់ភាពអង់ អាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកស្ទួយគ្រួសារក្នុងសហគមន៍កាន់តែរឹងមាំនិងសេដ្ឋកិច្ចរីកចម្រើន។

គម្រោងនៃការពង្រឹងកាលានុវត្តភាពមរតកដូនតា សម្រាប់ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់) បានគាំទ្រសំភារៈ និងបរិក្ខា និង ជំនាញវិជ្ជាជីវៈ និងកែច្នៃមួយចំនួនដូចជា៖ ជំនាញតម្បាញកម្រិតខ្ពស់សម្រាប់ក្រុមស្រ្តីរើសគោមផ្កាប្រមាណ ១០០នាក់ នៅស្រុកខ្សាច់ កណ្តាល, ណែនាំឧបករណ៍ឌីជីថល និងការបណ្តុះបណ្តាលអាជីវកម្មដែលអាចឱ្យស្ត្រីទាំងនេះ ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារកាន់តែ ទូលំទូលាយនិងបំពេញតម្រូវការអ្នកប្រើប្រាស់ទំនើប។ លើកកំពស់គុណភាពនិងភាពច្នៃប្រឌិតនៃការតម្បាញ (ចរបាប់) ប្រែក្លាយវា ទៅជានិមិត្តសញ្ញានៃប្រពៃណី និងការច្នៃប្រឌិត, ផ្តល់ការបង្ហាត់បង្រៀន និងការបង្វឹកធានាឱ្យស្ត្រីមិនត្រឹមតែរៀនប៉ុណ្ណោះទេ ប៉ុន្តែមាន ភាពរីកចម្រើនសហគ្រិននិងអ្នកដឹកនាំសហគមន៍។

ដោយស្ថានទូតឥណ្ឌា មានការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងខាងលើនេះ និងបានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពយូរ អង្វែង និងតម្លៃរួមគ្នា រវាងប្រជាជាតិយើងទាំងពីរតាំងពីឆ្នាំ២០១៦។ ប្រទេសឥណ្ឌា ដូចជាប្រទេសកម្ពុជា ផ្តល់តម្លៃយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីរបស់ស្ត្រី ក្នុងការកែទម្រង់សង្គម និងទទួលស្គាល់អំណាចនៃមរតក ជាកត្តាជំរុញដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម។ ស្ត្រីនៅពេលដែលបានផ្តល់ឱកាស អាចដឹកនាំគ្រួសារ និងសហគមន៍របស់ពួកគេ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង និងរួមបញ្ចូលកាន់ តែច្រើន។ តាមរយៈកិច្ចសហការនេះ យើងមិនត្រឹមតែវិនិយោគលើគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ស្ត្រីកម្ពុជាក្នុងសក្តានុពល របស់ពួកគេ និងក្នុងក្តីស្រមៃរបស់ពួកគេ។ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី មិនមែនគ្រាន់តែជាគោលដៅមួយនោះទេ វាគឺជាដំណោះ ស្រាយចំពោះបញ្ហាប្រឈមនានា ចាប់ពីការកាត់បន្ថយភាពក្រីក្រ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm