រមណីយដ្ឋានភ្នំកំពង់ត្រាចមានទេសចរទៅលេងច្រើន ខណៈថ្ងៃបុណ្យសមុទ្រនៅកំពតខិតជិតមកដល់

2024/12/08 06:36:25 pm        140

ភ្នំពេញ​ ៖ ភ្ញៀវទេសចរមកលេង រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាចបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ក្រោយពេលបានដើរទស្សនា និងជិះរទេះសេះកម្សាន្ត។ ហើយថាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ទាំងខាងក្នុង និងក្រៅ រៀបចំបានល្អ និងស្នើសុំឲ្យខិតខំបន្តទៀត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់តែច្រើន។ ចំណែកអ្នកផ្តល់សេវា ថាចំនួនភ្ញៀវមានការកើនឡើងជាងមុន ស្របពេលដែលថ្ងៃរៀបចំពីបុណ្យសមុទ្រខិតជិតមកដល់។ 

​កញ្ញា ផៃ ច័ន្ទមករា ជាមន្ត្រីមកពីក្រសួងកិច្ចការនារី បានបញ្ជាក់ថា បន្ទាប់ពីបានបំពេញទស្សនកិច្ចសិក្សាគម្រោងអនុវត្តសាកល្បងរបស់មេគង្គ-ឡានឆាង នៅស្រុកអង្គជ័យ ដែលដឹកនាំលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចនារី  លោកជំទាវបាននាំប្រតិភូមេគង្គ-ឡានឆាង មកទស្សនាកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច ដើម្បីបានដឹងអំពីសម្បត្តិធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ជំនឿផ្សេងៗរបស់ពលរដ្ឋកម្ពុជា។ 

កញ្ញាព្រមទាំងថ្នាក់ដឹកនាំក្រសួង និងប្រទិភូមេគង្គ- ឡានឆាងផង មានក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានដើរទស្សនា និងជិះរទេះសេះកម្សាន្តជុំវិញភ្នំ ។ កញ្ញាបានបន្ថែមថា ការៀបចំអនាម័យបរិស្ថានផ្សេងៗបានស្អាតល្អ សណ្តាប់ធ្នាប់ ការលក់ដូរមានរបៀបរៀបរយ។ តែយ៉ាងណាក៏ដោយ កញ្ញាស្នើដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមអាជីវករ ត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់ រៀបចំឲ្យកាន់តែស្អាតជាងនេះ ដើម្បីត្រៀមទទួលទេសចរ ក្នុងពេលបុណ្យសមុទ្រខាងមុខនេះ។  

ចំណែកអ្នកបររទេះសេះដឹកភ្ញៀវទេសចរ និងអាជីវករលក់គ្រឿងសក្ការបូជា និងនំចំណី បានបញ្ជាក់ដែរថារយៈពេលចុងក្រោយនេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច មានភ្ញៀវមកលេងច្រើនជាងមុន ពិសេសថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកពេលបុណ្យទាន។ ហើយសម្រាប់ឱកាសបុណ្យសមុទ្រខាងមុខនេះ ពួកគាត់រំពឹងថាទេសចរនឹងកាន់តែមកលេងច្រើន ខណៈដែលសេវាកម្មផ្សេងៗគ្មានការដំឡើងថ្លៃនោះទេ។ 

សូមបញ្ជាក់ថា ខេត្តកំពតមានរៀបចំកម្មវិធីជាច្រើនដើម្បីទាក់ទាញទេសចរឲ្យមកកម្សាន្ត ក្នុងនោះរដ្ឋបាលខេត្តនឹងរៀបចំពិធីប្រណាំងទូកង នៅថ្ងៃទី១១ និង១២ខែធ្នូ ហើយបុណ្យសមុទ្រនឹងធ្វើនៅថ្ងៃទី១៣ដល់១៥ ខែធ្នូ ដោយកម្មវិធីបើកជាផ្លូវការ នៃពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm