កីឡាករអាមេរិក និងរុស្ស៊ី ស្រឡាញ់គុនខ្មែរកាន់តែខ្លាំងក្រោយចូលរួមប្រកួតជើងឯកពិភពលោកនៅអង្គរ

2024/12/08 06:41:20 pm        187

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (The 5th World Kun Khmer Championship 2024) ថ្ងៃទី២ ត្រូវនឹងល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង តាំងពីក្បាលព្រលប់ រហូតដល់យប់រំលងអាធ្រាត្យ ជាមួយការប្រកួតរហូតដល់ ២៤គូ ដោយមានអ្នកទស្សនាផ្ទាល់យ៉ាងច្រើនកុះករ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ។

​ទន្ទឹមជាមួយការប្រកួតដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនេះដែរ បានធ្វើឲ្យអត្តពលិកជាតិ និងអន្ដរជាតិ មានការសប្បាយរីករាយ និងកម្លាំងចិត្តប្រកួតប្រជែងកាន់តែខ្លាំង ពិសេសកីឡាករគុនខ្មែរ មកពីសហរដ្ឋអាមេរិក និងកីឡាករគុនខ្មែរមកពីរុស្ស៊ី ដែលបានបង្ហាញនូវការស្រលាញ់ចូលចិត្តគុនខ្មែរ ហើយនឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពជាមួយក្បាច់គុនដ៏អស្ចារ្យនេះ ។

សម្រាប់កីឡាករអាមេរិក Andrew Connor Arruda Livereira បានសម្ដែងក្ដីរីករាយ ក្រោយយកឈ្នះកីឡាករកម្ពុជា សេក គឹមថុល ក្នុងវិញ្ញាសាស្ម័គ្រចិត្ដបុរសទម្ងន់ ៧៥គីឡូក្រាម ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៨ ខែធ្នូនេះ ។ អ្វីដែលសំខាន់ គឺគេបានទទួលនូវការស្រលាញ់ និងរាក់ទាក់ពីប្រជាពលរដ្ឋខ្មែរ ។ សិស្សគុន នៃក្លិបប្រដាល់របស់កូនខ្មែរ ដែលបានបង្កើតលើទឹកដីអាមេរិកដដែល បន្ដថា គុនខ្មែរ ពិតជាអស្ចារ្យដែលអាចប្រើប្រាស់ពេញមួយដងខ្លួន ហើយគេនឹងបន្ដហ្វឹកហាត់បន្ថែមទៀត ទាំងនៅអាមេរិក ឬអាចមកហាត់ផ្ទាល់នៅកម្ពុជា បន្ទាប់ពីចប់បេសកកម្មនេះ ។

ចំណែកកីឡាកររុស្ស៊ី Peregudov Ilya ក្រោយយកឈ្នះកីឡាករអាហ្វហ្គានីស្ថានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងទម្ងន់ ៧១គីឡូក្រាម គឺពិតជារីករាយជាមួយការប្រកួត និងជាការគាំទ្រ ។ អ្វីដែលពិសេស គឺបានហ្វឹកហាត់ និងស្គាល់កាន់តែច្បាស់ពីគុនខ្មែរ ដូចដែលប្រជាពលរដ្ឋរុស្ស៊ីភាគច្រើន បានចាប់ផ្ដើមស្គាល់ពីភាពល្បីល្បាញរបស់ក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះដែរ ។

គួរដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ី គឺជាសមាជិកថ្មី នៃសហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលទើបចូលជាសមាជិក ហើយក៏ជាលើកដំបូង ដែលប្រទេសទាំងពីរ បានចូលរួមការប្រកួតគុនខ្មែរជើងឯកពិភពលោកលើទឹកដីកម្ពុជាផងដែរ ។

សម្រាប់លទ្ធផលការប្រកួតថ្ងៃទី២ នេះដែរ ក្នុងចំណោម ២៤គូ មានការប្រកួតរបស់អត្តពលិកកម្ពុជា ១៥គូ ក្នុងនោះទទួលបានជ័យជម្នះ ៧រូប និងបរាជ័យ ៨រូប ដោយវិញ្ញាសាស្ម័គ្រចិត្តកម្រិតយុវជន និងពេញវ័យ កីឡាករ-កីឡាការិនីកម្ពុជា ឈ្នះ ៣ និងចាញ់, វិញ្ញាសារពាក់កណ្ដាលអាជីព ឈ្នះ ១ និងចាញ់ ២ និងវិញ្ញាសាអាជីព កីឡាករកម្ពុជា ៣រូបទទួលបានជ័យជម្នះទាំងអស់គ្នា ហើយមានអត្តពលិកមួយចំនួន ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ៕

អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm