ឯកឧត្ដម សាយ សំអាល់ ណែនាំក្រុមការងារចុះមូដ្ឋានខេត្តព្រះសីហនុ បន្តបម្រើសេវាល្អជូនពលរដ្ឋ

2024/12/08 07:15:35 pm        142

ភ្នំពេញ ៖ នៅទីស្នាក់ការគណបក្សខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្ដព្រះសីហនុ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ក្នុងការត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាជនប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រទាក់ក្រឡាជាមួយខេត្តជាប់តំប់ឆ្នេរសមុទ្រកម្ពុជា។

​ក្នុងឱកាសនោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្ដម សាយ សំអាល់ បានកោតសរសើរ ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចការនឿយហត់ មិនគិតយប់ថ្ងៃ ឬថ្ងៃឈប់សម្រាក ដោយបានចូលរួមសហការគ្នាយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមគ្នាដោះស្រាយតាមសំណូមពរ ការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានចូលរួមឧបត្ថម្ភជាថវិកា ស្បៀងអាហារ និងសម្ភារនានាដល់គ្រួសារក្រីក្រ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ធ្វើជាសេនាធិការឱ្យរាជរដ្ឋាភិបាល ពិសេសក្នុងការត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាជនប្រកបដោយស្មារតីទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រទាក់ក្រឡាជាមួយខេត្តជាប់តំប់ឆ្នេរសមុទ្រកម្ពុជា។ ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។

ជាមួយគ្នានោះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានដាក់ចេញនូវផែនការច្បាស់លាស់ និងកំណត់វិធីសាស្ត្រនៃរបៀបរបបធ្វើការស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបានចង្អុលបង្ហាញណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ពីកម្រិតខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់ថ្នាក់ភូមិ ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងនូវគោលនយោបាយ និងសមិទ្ធផលផ្សេងៗរបស់រាជរដ្ឋាភិបាល។ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈការរៀបចំវេទិកាសាធារណៈ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ដើម្បីដោះស្រាយ និងកំណត់ទិសដៅដាក់ចេញនូវវិធានការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស មានលក្ខណៈទំនើប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន សមធម៌សង្គម និងការជឿទុកចិត្តពីប្រជាជន រួមទាំងការគាំទ្រជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ ជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm