[UPDATE] មន្ត្រី៖ លោក Assad បានចាកចេញពីទីក្រុងដាម៉ាស ខណៈពួកឧទ្ទាមចូលដល់រដ្ឋធានី

2024/12/08 07:18:25 pm        154


បើតាមមន្ត្រីស៊ីរីម្នាក់ ដែលត្រូវបានផ្ដល់ដំណឹងពីការធ្វើដំណើរ បានឲ្យដឹងថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad (បាសា អាល់-អាសាដ) បានភៀសខ្លួនចេញពីទីក្រុង Damascus (ដាម៉ាស) ហើយ នៅថ្ងៃទី៨ ខែធ្នូ ខណៈដែលក្រុមឧទ្ទាមចូលដល់រដ្ឋធានី ហើយបញ្ជាការកងទ័ពស៊ីរី បានជូនដំណឹងដល់មន្ត្រីថា ការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់លោក Assad ត្រូវបានបញ្ចប់បន្ទាប់ពីការវាយលុកយ៉ាងលឿនរហ័សរបស់ពួកឧទ្ទាម។

តែយ៉ាងក្ដី មេដឹកនាំក្រុមឧទ្ទាមស៊ីរី លោក Ahmed al-Sharaa (អាមេដ អាល់-សារ៉ា) នៅថ្ងៃអាទិត្យនេះ បាននិយាយថា ត្រូវបានហាមឃាត់មិនឲ្យចូលទៅជិតស្ថាប័នសាធារណៈ ដែលលោកបាននិយាយថា នឹងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ «អតីតនាយករដ្ឋមន្ត្រី» រហូតដល់វាត្រូវបានប្រគល់ជាផ្លូវការ។

នាយករដ្ឋមន្ត្រីស៊ីរី លោក Mohammad Ghazi al-Jalali (មហាមេដ ហ្គាហ្ស៊ី អាល់-ចាឡាលី) បាននិយាយថា លោកនៅតែស្ថិតក្នុងគេហដ្ឋានរបស់លោក ហើយត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ការបន្តអភិបាលកិច្ច។ ពួកឧទ្ទាមស៊ីរីបាននិយាយថា ក្រុងដាម៉ាស «ឥឡូវនេះបានរួចផុតពីដៃរបស់លោក អាសាដ» ហើយ។

មន្ត្រីយោធាជាន់ខ្ពស់ ២រូប បានប្រាប់សារព័ត៌មាន Reuters ថា មុននេះ លោក អាសាដ បានហោះចេញពីទីក្រុងដាម៉ាសទៅកាន់ទិសដៅដែលមិនត្រូវបានដឹង នៅថ្ងៃទី៨ ខែធ្នូ ខណៈដែលក្រុមឧទ្ទាម បាននិយាយថា ពួកគេបានចូលដល់រដ្ឋធានី ដោយគ្មានសញ្ញាពីការដាក់ពង្រាយកងទ័ព។

សាក្សីបានប្រាប់ថា មនុស្សរាប់ពាន់នាក់ នៅក្នុងរថយន្ត និងដើរដោយថ្មើរជើង បានមកជួបជុំគ្នានៅទីលានដ៏សំខាន់ ក្នុងទីក្រុងដាម៉ាស ដោយគ្រវី និងស្រែកថា «សេរីភាព»។ ចំណែកពួកឧទ្ទាម បាននិយាយថា «យើងសូមអបអរជាមួយប្រជាជនស៊ីរីនូវដំណឹងនៃការដោះលែងអ្នកទោសរបស់យើង និងប្រកាសពីការបញ្ចប់នូវយុគសម័យនៃភាពអយុត្តិធម៌ នៅក្នុងពន្ធនាគារ Sednaya»៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm