ឯកឧត្តម កើត រិទ្ធ អញ្ជើញសំណេះសំណាលជាមួយអាជីវករផ្សារបឹងឈូក ខណៈសម្ដេចធិបតីជំរុញឱ្យក្រុមការងារពន្លឿនការជួសជុលផ្សារបឹងឈូកឡើងវិញ

2024/12/08 07:24:15 pm        137

បាត់ដំបង៖ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយអាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបងដែលរងគ្រោះដោយអគ្គិភ័យហើយទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់។

ឯកឧត្តម កើត រិទ្ធ បានរំលឹកពីប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះតូបកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ចំពោះការជុសជុលតូបដែលបានឆេះឡើងវិញត្រូវរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប។

ឯកឧត្តមប្រធានក្រុមការងារ ថ្លែងបញ្ជាក់បន្ថែមថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារសាងសង់ពន្លឿនការជួសជុលផ្សារបឹងឈូកឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូកជាបន្តបន្ទាប់តាមដំណាក់កាលតាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះពីប្រមុខរាជរដ្ឋាភិបាល។

សូមរំលឹកថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជីវករផ្សារបឹងឈូកដែលលក់ដូរជុំវិញផ្សារឆេះកន្លងមក ត្រូវផ្អាកការលក់ដូរមួយរយៈសិនចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះតទៅដើម្បីក្រុមការងារសាងសង់នឹងពន្លឿនការវាយប្លង់សេ និងជញ្ជាំងដែលខូចខាត យកកំទេចកំទីចេញឱ្យបានឆាប់ដើម្បីបងប្អូនអាចចូលលក់ដូរវិញដោយសុវត្ថិភាព។

សំណង់អគារផ្សារបឹងឈូកនេះ បានដំណើរការសាងសង់នៅក្នុងឆ្នាំ១៩៩២ និងសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់នៅក្នុងឆ្នាំ១៩៩៦។អាគារផ្សារបឹងឈូកជាន់ទី១ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនាយប់ថ្ងៃទី៣ ខែវិច្ឆិកាបណ្ដាលឱ្យឆេះអស់តូបចំនួន១៤៨តូប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm