មានការដាច់ចរន្តអគ្គិសនី និងការលុបចោលរថភ្លើង ខណៈព្យុះ Darragh បក់បោកលើចក្រភពអង់គ្លេស

2024/12/08 09:25:34 pm        215


មនុស្សរាប់ម៉ឺននាក់ នៅទូទាំងចក្រភពអង់គ្លេស ត្រូវគ្មានអគ្គិសនីប្រើប្រាស់ កាលព្រឹកថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) បន្ទាប់ពីព្យុះ Darragh បានបក់បោកលើប្រទេសនេះ ជាមួយនឹងល្បឿនខ្យល់បក់ដ៏ខ្លាំង ហើយបណ្តាលឲ្យមានការរំខានដល់ការធ្វើដំណើរ នៅមុនបុណ្យណូអែល។

ការិយាល័យឧតុនិយម (Met Office) របស់ចក្រភពអង់គ្លេស បានចេញសេចក្ដីប្រកាសអាសន្នពណ៌ក្រហមដ៏កម្រកើតមាន សម្រាប់ខ្យល់បក់ខ្លាំងពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី៧ ខែធ្នូ ដែលគ្របដណ្តប់ផ្នែកខ្លះនៃប្រទេសវ៉េលស៍ និងភាគនិរតីនៃប្រទេសអង់គ្លេស។ រដ្ឋាភិបាលបានព្រមានប្រជាជន ៣លាននាក់ដែលរស់នៅក្នុងតំបន់នេះ ដោយការជូនដំណឹងដូចសំឡេងស៊ីរ៉ែន លើទូរសព្ទរបស់ពួកគេ ឲ្យនៅតែក្នុងផ្ទះសម្បែងរបស់ខ្លួន កាលពីយប់ថ្ងៃទី៦ ខែធ្នូ។

គួរបញ្ជាក់ ព្យុះ Darragh ដែលជាព្យុះទី៤ នៃរដូវកាលនេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅចុងសប្តាហ៍ ដោយមានការព្រមាន និងការជូនដំណឹង អំពីទឹកជំនន់ច្រើនជាង ១០០ដង នៅទូទាំងចក្រភពអង់គ្លេស។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន PA បានឲ្យដឹងថា នៅប្រទេសវេលស៍ ការិយាល័យឧតុនិយម បានប៉ាន់ប្រមាណថា កម្លាំងខ្យល់បក់ គឺរហូតដល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលបានធ្វើឲ្យមនុស្សជាង ៥០.០០០នាក់មិនមានអគ្គិសនីប្រើប្រាស់។ ហើយបើយោងតាមសមាគមបណ្តាញថាមពល បានប្រាប់ឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់ផ្ទះសមម្បែងចំនួន ៨៦.០០០ខ្នង នៅក្នុងប្រទេសអង់គ្លេស ស្កុតឡែន និងវេលស៍។

ជាមួយគ្នានេះ រថភ្លើងត្រូវបានរំខាន ឬផ្អាក នៅលើផ្លូវជាច្រើនខ្សែ ក្នុងនោះរួមទាំងពីផ្លូវពីទីក្រុង Glasgow ទៅទីក្រុង Edinburgh ក្នុងប្រទេសស្កុតឡែន និងរវាងអាកាសយានដ្ឋាន Cambridge និង Stansted នៅភាគខាងកើតនៃប្រទេសអង់គ្លេស។ ប្រតិបត្តិករផ្លូវដែក CrossCountry បានចេញការជូនដំណឹង «កុំធ្វើដំណើរ» សម្រាប់ថ្ងៃទី៧ ខែធ្នូ ដោយសារការលុបចោល និងការពន្យារពេលជាច្រើនខ្សែ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm