ភាពតានតឹងកើនឡើងនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-ស៊ីរី ក្រោយក្រុមឧទ្ទាមស៊ីរីផ្តួលរំលំលោក Assad

2024/12/08 11:56:24 pm        147


ភាពតានតឹងបានកើនឡើងខ្លាំង នៅតាមបន្ទាត់ព្រំដែនមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងស៊ីរី នៅតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់ នាព្រឹកថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) នេះ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានប្រកាសថា ពួកគេបានបញ្ចប់អំណាចរបស់ប្រធានាធិបតី លោក Bashar al-Assad។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់ពួកឧទ្ទាម តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ គឺជាការបញ្ចប់របបគ្រប់គ្រងសន្តតិវង្សរយៈពេល ៥០ឆ្នាំ បន្ទាប់ពីមានការវាយលុកយ៉ាងលឿនដូចផ្លេកបន្ទោរ ដោយនេះបានបង្កើននូវទិដ្ឋភាពនៃរលកអស្ថិរភាពថ្មី នៅតំបន់មជ្ឈិមបូព៌ាដែលញាំញីដោយសង្រ្គាម។

អ៊ីស្រាអែល ដែលបានធ្វើឲ្យចុះខ្សោយយ៉ាងខ្លាំងដល់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់ និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ទំនងជានឹងអបអរ ចំពោះការដួលរលំរបស់លោក Assad ដែលជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់មួយផ្សេងទៀតរបស់អ៊ីរ៉ង់។ ប៉ុន្តែការរំពឹងទុក ដែលថា ក្រុមអ៊ិស្លាមនិយមគ្រប់គ្រងស៊ីរី ទំនងជានឹងបង្កើនក្ដីបារម្ភកាន់តែខ្លាំងឡើងៗ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនមិនជ្រៀតជ្រែកព្រឹត្តិការណ៍ផ្ទៃក្នុងរបស់ប្រទេសស៊ីរីនោះទេ ប៉ុន្តែបានប្រាប់ថា បន្ទាប់ពីមានព្រឹត្តិការណ៍ថ្មីៗនេះ «ក្នុងនោះរួមទាំងការបញ្ចូលបុគ្គលិកប្រដាប់អាវុធចូលទៅក្នុងតំបន់ការពារ» ខ្លួនត្រូវ «ដាក់ពង្រាយកងកម្លាំងនៅក្នុងតំបន់ទ្រនាប់ និងកន្លែងជាច្រើនទៀតដែលចាំបាច់ ដើម្បីការពារខ្លួន»៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm