ប្រជាជនក្រុងសេអ៊ូលបង្ហាញទស្សនៈផ្សេងៗគ្នាក្រោយប្រធានាធិបតីកូរ៉េខាងត្បូងរួចផុតពីការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែង

2024/12/09 04:24:16 pm        199

អ្នកក្រុងសេអ៊ូលមួយចំនួនកាលពីថ្ងៃអាទិត្យ៨ ធ្នូ បានបង្ហាញទស្សនៈនិងអារម្មណ៍ផ្សេងៗ គ្នា បន្ទាប់ពីលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានរួចខ្លួនពីការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃសៅរ៍ ៧ ធ្នូ ចុងសប្ដាហ៍នេះ ក្រោយការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីសប្ដាហ៍មុន។

គណបក្សអំណាចប្រជាជនរបស់លោក Yoon បានធ្វើពហិការមិនចូលរួមការបោះឆ្នោតចោទប្រកាន់ ទម្លាក់តំណែង ដែលបានដាក់ចេញដោយគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ ហើយញ្ញត្តិនេះត្រូវបានលុបចោល បន្ទាប់ពីសមាជិកសភាបានចូលរួមមិនគ្រប់គ្រាន់ ។

លោក Lee Sang-hyeok អ្នករស់នៅក្នុងទីក្រុងសេអ៊ូល និងជានិស្សិតមួយរូបបាននិយាយថាលោកគិតថា ទោះបីជាបានរួចផុតពីការបោះឆ្នោតទម្លាក់តំណែងក៏ដោយ ក៏លោក Yoon គួរតែចុះចេញពីតំណែងដែរ។

លោក Lee បន្ថែមថា ទោះយ៉ាងណា ប្រសិនបើមានលទ្ធផលដែលលោក Yoon នឹងចុះចេញពីតំណែង រូបលោកគួរតែធ្វើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចំណែកអ្នកស្រុក និងបម្រើការងារជាប្រធានគ្រប់គ្រងការិយាល័យលោកស្រី Moon Ga-yun បាននិយាយថា នាងគាំទ្រការសម្រេចចិត្តដំបូងរបស់លោក Yoon ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដោយសារតែនាងជឿថា បក្សប្រឆាំងរបស់ប្រទេសនេះកំពុងដឹកនាំប្រទេសទៅជារបបកុម្មុយនិស្ត។

មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវនានាក្នុងការប្រមូលផ្ដុំដ៏ធំមួយជិតរដ្ឋសភាក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ អំពាវនាវឲ្យក្រុមតំណាងរាស្ត្របោះឆ្នោតទម្លាក់តំណែងលោក Yoon Suk Yeolដោយសារតែការដាក់ច្បាប់អាជ្ញាសឹកនេះ។

គួររម្លឹកថាលោក Yoon បានធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអង្គារសប្ដាហ៍មុន នៅពេលលោកបានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ដោយលើកឡើងពីការគំរាមកំហែងពីកម្លាំងប្រឆាំងរដ្ឋ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm