រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យវារីវប្បកម្មលើកស្ទួយកំណើនប្រាក់ចំណូលដល់ពលរដ្ឋ

2024/12/09 06:41:22 pm        172

ភ្នំពេញ៖ មកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាសេនាធិការ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បី​ចូល​រួម​ធានាសន្តិសុខស្បៀងប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល​ពី​សប្តាហ៍​កន្លង​ទៅ បានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ គឺ៖ការលើកស្ទួយផលិតកម្មកសិកម្ម រក​ទី​ផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន,ការដាក់ពង្រាយមន្ត្រីឃុំ សង្កាត់​, ការ​អភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ឯកឧត្តម បានបន្តថា ផ្អែកតាមគោលនយោបាយរបស់រាជដ្ឋាភិបាល ក្រសួង​កសិកម្ម​មាន​ចក្ខុ​វិស័យ ​កសិកម្មគឺបន្តធានាសន្តិសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែងប្រកបដោយនិរន្តរភាព ហើយ​វិស័យ​កសិកម្មនៅតែ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ គោលនយោបាយ​កសិកម្ម​គឺ​៖ ទី១.កសិករមានហូប ទី២.មានប្រើ ទី៣.មានបាន និងទី៤.មានរហូត។

ជុំវិញការលើកខាងលើនេះ លោក កូយ ចន្ឌី សព្វថ្ងៃជានិស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យជលផល និង​វារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈ​ការ​រៀប​ចំ​ពិព័រណ៍​វារីវប្បកម្មកម្ពុជាលើកទី១ កន្លងទៅថ្មីៗនេះដែលផ្តួចផ្តើមឡើងរបស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ពិតជាមានសារៈសំខាន់ណាស់ និងបានចូ​ល​រួម​ចំណែក​ជា​ច្រើន​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង បច្ចេកទេស ដូចជាការចិញ្ចឹម ការគ្រប់គ្រង និងបង្កើតទំនាក់​ទំនង​ជា​ដើម​ទៅដ​ល់​អ្នក​កំពុង​ប្រកប អាជីវកម្មក្នុងវិស័យនេះឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតក្នុងវិស័យទាំងនេះ។

លោក រី វុទ្ធី វារីវប្បករមកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានលើកឡើងស្រដៀងដែរថា ទៅ​ថ្ងៃ​ខាង​មុខ​ចង់ឲ្យក្រសួងកសិកម្ម រៀបចំកម្មវិធីបែបនេះបន្តទៀតដើម្បីជំរុញការធ្វើទំនាក់ទំនង ចែក​រំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្ម។ ជាពិសេស​បង្កើន​ការ​យល់​ដឹង​ឲ្យបានទូលំទូលាយអំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា។

នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀប​ចំ​ពិព័រណ៍​វារីវប្បកម្មកម្ពុជាលើកទី១ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង​ដើម្បី​ផ្សព្វ​ផ្សាយ​គុណ​ភាព និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរ បង្កើនការយល់ដឹងជាសាធារណៈ អំពី​គុណ​ភាព​ត្រី​ចិញ្ចឹម​របស់​កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់បច្ចេក​វិទ្យាថ្មីៗ​ដែល​ប្រើ​ប្រាស់​ក្នុង​វារីវប្បកម្ម ជំរុញការទំនាក់ទំនងកិច្ចសហការ រវាងភាគីពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​វារី​វប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀន​ក្នុង​ការ​អភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm