អ្នកគាំទ្រក្រុមសាសនាហិណ្ឌូរាប់ពាន់នាក់ និងសហគមន៍ជនជាតិភាគតិចផ្សេងទៀត បានធ្វើបាតុកម្មនៅផ្នែកជាច្រើនរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ដោយទាមទារការការពារជនជាតិភាគតិចខាងសាសនានៅក្នុងប្រទេសបង់ក្លាដែស។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកបង្កបញ្ហាជាច្រើននាក់នៅក្នុងរដ្ឋធានី Dhaka របស់ប្រទេសបង់ក្លាដែស បានបំផ្លិចបំផ្លាញរូបសំណាកទេវសាសនាហិណ្ឌូ និងបានដុតបំផ្លាញព្រះវិហារ

នៅទីក្រុង Srinagar ភាគខាងជើង ក្រុមអ្នកតវ៉ា រួមទាំងសហគមន៍ជនជាតិភាគតិចផ្សេងទៀត បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ ទាមទារការធ្វើអន្តរាគមន៍ពីគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើបញ្ហានេះ។ ទីក្រុងជាច្រើនផ្សេងទៀតក្នុងប្រទេសឥណ្ឌា រួមទាំងនៅភាគខាងជើង ទីក្រុងGhaziabad និងទីក្រុង Moradabad ក៏បានមើលឃើញការតវ៉ាទ្រង់ទ្រាយធំ ពីសំណាក់ក្រុមសាសនាហិណ្ឌូ ផងដែរ។

ទីក្រុង ញូវឌេលី បានជំរុញឱ្យរដ្ឋាភិបាលបណ្តោះអាសន្នរបស់ទីក្រុងដាកា មានការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារជនជាតិភាគតិច។
ក្រសួងការបរទេសបង់ក្លាដែស បានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលមិនជ្រៀតជ្រែកក្នុងការងាររបស់តុលាការទេ ហើយតុលាការកំពុងដោះស្រាយរឿងនេះ។