អ្នកវិទ្យាសាស្ត្របញ្ជាក់ជាថ្មីថា ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា

2024/12/09 07:45:46 pm        98

អ្នកវិទ្យាសាស្ត្រសហភាពអឺរ៉ុប បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតនៅថ្ងៃចន្ទ (០៩ ធ្នូ) នេះថា ឆ្នាំ២០២៤នេះ នឹងក្លាយជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុតរបស់ពិភពលោកចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ជាមួយនឹងសីតុណ្ហភាពខ្ពស់មិនធម្មតារំពឹងថានឹងបន្តរហូតដល់យ៉ាងហោចណាស់ពីរបីខែដំបូងនៃឆ្នាំ២០២៥។

ទិន្នន័យពីសេវាបម្រែបម្រួលអាកាសធាតុ ខនភឺនីខើស ឬហៅថា C3S របស់សហភាពអឺរ៉ុបនេះ កើតឡើងពីរសប្តាហ៍បុណ្ណោះបន្ទាប់ពីកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានផ្តល់កិច្ចព្រមព្រៀងចំនួន ៣០០ពាន់លានដុល្លារ ដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ ជាកញ្ចប់មួយដែលបណ្ដាប្រទេសក្រីក្របានរិះគន់ថាមិនគ្រប់គ្រាន់ទេក្នុងការចំណាយដែលកើនឡើងមិនឈប់នៃគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ។

ក្រុម C3S បាននិយាយថា ទិន្នន័យពីខែមករា ដល់ខែវិច្ឆិកា បានបញ្ជាក់ថា ឥឡូវនេះឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា ហើយជាឆ្នាំទីមួយដែលសីតុណ្ហភាពជាមធ្យមក្នុងពិភពលោកឡើងលើស ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្មឆ្នាំ១៨៥០-១៩០០។ គួររម្លឹកថា ឆ្នាំក្តៅបំផុតក្នុងកំណត់ត្រារហូតមកដល់ពេលនេះគឺឆ្នាំ២០២៣។

អាកាសធាតុធ្ងន់ធ្ងរបានវាយប្រហារជុំវិញពិភពលោកក្នុងឆ្នាំ២០២៤ ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរបានវាយលុកអ៊ីតាលី និងអាមេរិកខាងត្បូង ហើយទឹកជំនន់ដ៏ធ្ងន់ធ្ងរកើតឡើងនៅនេប៉ាល់ ស៊ូដង់ និងអឺរ៉ុប ខណៈរលកកម្ដៅកើតមាននៅម៉ិកស៊ិក ម៉ាលី និងអារ៉ាប៊ីសាអ៊ូឌីត ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងគ្រោះមហន្តរាយព្យុះស៊ីក្លូនដ៏ខ្លាំងក្លាវាយប្រហារនៅសហរដ្ឋអាមេរិក និងហ្វីលីពីន៕


អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm