មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានតួនាទីសំខាន់ជួយក្រសួងសុខាភិបាលលើ​ការងារថែទាំ ព្យាបាល និងបង្ការជំងឺ

2024/12/09 08:00:31 pm        223

ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអៈអាងថា មជ្ឈ​មណ្ឌល​ជាតិ​គាំពារមាតា និងទារក ជាមជ្ឈមណ្ឌលជាតិមួយ ដែលមាន​តួនាទី​សំខាន់​ជួយ​ក្រសួង​សុខាភិបាល ​លើការងារថែទាំ ព្យាបាលជំងឺ និងបង្ការជំងឺផងដែរ។

ការថ្លែង​រ​បស់ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី យ៉ាងដូច្នេះ​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​ពិនិត្យ​លើ​សមិទ្ធ​ផល​ឆ្នាំ​២០២៤ និងការរៀបចំ​ផែនការ​ប្រតិបត្តិ​សម្រាប់​ឆ្នាំ​២០២៥​របស់​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និងទារក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម អនុរដ្ឋ​លេខា​ធិការបន្តថា ការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ត្រូវតែធ្វើជាប្រចាំ ដើម្បីបង្កើន​សមត្ថភាព​ស្រប​តា​មបច្ចេកទេសថ្មីៗ ក្នុងការពិនិត្យ ស្រាវជ្រាវរកមូលហេតុ នៃជំងឺ ធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ផ្តល់​ការថែទាំសមស្រប ព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ដូចគ្នានេះដែរ សម្រាប់​ការបង្ការជំងឺ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានកម្មវិធីជាតិ ចំនួន៥ គឺ៖ កម្ម​វិធី​ជាតិ​ ផ្តល់ថ្នាំបង្ការ កម្មវិធីជាតិ សុខភាពបន្តពូជ កម្មវិធីជាតិ អាហារូបត្ថម្ភ កម្មវិធីជាតិ ទប់ស្កាត់​ការ​ចម្លង​រោគ​ពីម្តាយទៅកូន និងកម្មវិធីជាតិ បង្ការជំងឺរាក និងរលាកផ្លូវដង្ហើមស្រួចស្រាល ដែលបាន និង​កំពុងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយរបស់ក្រសួងសុខាភិបាល សំដៅ​ទៅ​សម្រេចបានគ្រប់គោលដៅ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិ។

បន្ថែម​ពី​លើ​នេះ​ មជ្ឈមណ្ឌលជាតិ មានផ្នែកបណ្តុះបណ្តាល ដែលដើរ​តួសំខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​ក្នុង​ពេល​កំពុង​បម្រើការងារ (In-service training) ដែលអាចជួយក្រសួងសុខាភិបាល ក្នុង​ការ​បំពាក់​បំប៉នជំនាញ បង្កើនសមត្ថភាពព្យាបាល សង្គ្រោះបន្ទាន់ផ្នែកសម្ភព រោគស្ត្រី ដល់​មន្ត្រី​សុខាភិបាលទូទាំងប្រទេសផងដែរ។ មិនត្រឹមតែជាមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺដើរ​តួ​ជា​មន្ទីរ​ពេទ្យ​ជាតិ ដែលមានភារកិច្ចពិនិត្យ និងព្យាបាលជំងឺ និងទទួល​ការ​បញ្ជូន​ជំងឺ​ពី​បណ្តាល​មន្ទីរពេទ្យ​ផ្សេង​ៗ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមវេជ្ជ​បណ្ឌិត យូ ពិសី ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិគាំពារមាតា និង​ទារក លោកសាស្ត្រាចារ្យ លោក លោកស្រី មន្ត្រី បុគ្គលិកនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និង​ទារក​ទាំង​អស់ ដែលបានបំពេញ​ការងារ​ជួយ​សង្គ្រោះ​អាយុ​ជីវិ​តអ្នក​ជំងឺ​ប្រកប​ដោយ​ការលះ​បង់​ខ្ពស់​។

លោក​ស្រី​សាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បាន​លើក​ឡើង​ថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានប្រែក្លាយ​ជា​គ្រឹះ​ស្ថាន​សាធារណៈ​រដ្ឋ​បាល​នៅ​ខែ​ឧសភា ឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាគ្រឹះស្ថានពេញលេញនៅឆ្នាំ២០២៣ ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​១ ដែលមជ្ឈមណ្ឌលបានរៀបចំសិក្ខាសាលាពិនិត្យលើវឌ្ឍនភាពការងារឆ្នាំ២០២៤ និងកា​រ​រៀប​ចំ​ផែនការ ប្រតិបត្តិសម្រាប់ឆ្នាំ២០២៥ មានរយៈពេល២ថ្ងៃដោយប្រើប្រាស់ថវិកាគ្រឹះស្ថាន។ សិក្ខាសាលានេះ មានគោលបំណងដើម្បីពិនិត្យមើលលើវឌ្ឍនភាពការងារដែលសម្រេចបាន បញ្ហា​ដែល​បាន​ជួបប្រទះ និងដំណោះស្រាយ ពិភាក្សាលើការធ្វើផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥ ប្រធាន​បទដែលត្រូវលើកយកមកបង្ហាញ និងពិភាក្សាក្នុងសិក្ខាសាលារួមមាន៖ របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៤ របស់ការិយាល័យទាំង៣ (បច្ចេកទេស រដ្ឋបាល និងគណនេយ្យ) របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០២៤របស់កម្មវិធីជាតិទាំង៥ និងផ្នែកបណ្តុះបណ្តាល វិឌីអូខ្លីស្តីពីការថែទាំ​ទារក​តាម​របៀប​ម្តាយ​កង់ហ្គូរូ របាយការណ៍តាមផ្នែកនិមួយៗនៃមន្ទីរពេទ្យ(ពិគ្រោះជំងឺក្រៅ និងសម្រាក​ពេទ្យ​) ការបង្ហាញពីស្តង់ដានៃការទទួលស្គាល់គុណភាពមន្ទីរពេទ្យ ការពិភាក្សាក្រុមពីបញ្ហាឈម ដំណោះ​ស្រាយ និងការធ្វើផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm