អភិបាលខេត្តឧត្តរមានជ័យ ផ្ដាំផ្ញើដល់មន្ដ្រីទើបតែងតាំងថ្មី ត្រូវបន្ដខិតខំ និងទទួលយក​សំណូម​បញ្ហាប្រឈមនានារបស់ពលរដ្ឋមកដោះស្រាយឱ្យមានតម្លាភាព

2024/12/09 08:49:34 pm        158

ឧត្តរមានជ័យ៖ ឯកឧត្តម មានចាន់យ៉ាដា ផ្តាំផ្ញើដល់អភិបាលស្រុកចុងកាល់ដែលទើប នឹងប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មី នាពេលនេះ ត្រូវបន្តខិតខំចូលរួមការដោះស្រាយ និងទទួលយកនូវសំណូមពរប្រឈមនានា របស់ប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានលឿន និងមានប្រសិទ្ធភាព ស្របតាមស្មារតី ទទួលខុសត្រូវខ្ពស់ផងដែរ​។

ថ្លែងបែបនេះខណៈឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែង ជា​អភិបាល​នៃគណៈអភិបាលស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៩ឆ្នូឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន គប្បី​អស់លោក​ត្រូវ​ចុះ​ផ្ទាល់ដល់​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ​ដើម្បីបានដឹង​ពី​បញ្ហាទុក្ខ​កង្វល់នានា ​ក្នុង​ការបន្តធ្វើការអភិវឌ្ឍ​ក្នុងមូលដ្ឋាននេះ ឲ្យកាន់តែមានការអភិវឌ្ឍ​រីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ។

យ៉ាងណាម៉ិញ​​ ឯកឧត្តម ​បានណែនាំដល់​អភិបាលស្រុកថ្មីត្រូវចេះ​សាមគ្គី​ ​សហការ​ការងារផ្ទៃក្នុង របស់ខ្លួន​ឲ្យបានល្អប្រសើរ មិនត្រូវមានការបែងជើង​គ្នា​ក្នុង​អង្គភាពរបស់ខ្លួននោះទេ។​ ពិសេស​នោះ​ គឺត្រូវធ្វើការបង្រ្កាបទប់ស្កាត់​រាល់បញ្ហាបទល្មើសនានា​ក្នុងមូលដ្ឋាន​របស់ខ្លួន​ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បី​ភូមិឃុំ ​មាន​សុវត្ថិភាព ធ្វើឲ្យប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ រស់​នៅ​កាន់តែ​ទទួល​បាន​ភាព​កក់ក្តៅ​ល្អប្រសើរ​ជាងមុនៗ​ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក លី រដ្ឋា ឋានន្តរសក្ដិ​ឧត្តមមន្រ្តី​ថ្នាក់លេខ៦ ត្រូវ​បាន​ប្រកាស​តែងតាំង​មុខតំណែង​ជាអភិបាលនៃ​គណៈអភិបាល​ស្រុកចុងកាល់ ជំនួសលោក រិទ្ធី ប៉ាក់ ត្រូវផ្ទេរ​មុខងារ​ទៅ​ជា​នាយករដ្ឋបាលសាលាខេត្តឧត្ដរមានជ័យ៕ 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm