ឧបការីរងរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Daniel Shapiro បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមានរបស់ខ្លួន នៅភាគខាងកើតប្រទេសស៊ីរី ហើយនឹងចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុមរដ្ឋឥស្លាមដេស(Daesh)។

ថ្លែងរយៈពេលម៉ោងបន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានប្រកាសថា ពួកគេបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) លោក Shapiro បានអំពាវនាឲ្យភាគីទាំងអស់ការពារជនស៊ីវិល ជាពិសេសជនជាតិភាគតិច និងគោរពបទដ្ឋានអន្តរជាតិ។
លោកបានប្រាប់សន្និសីទសន្តិសុខ Manama Dialogue នៅរដ្ឋធានីបារ៉ែនថា៖«យើងដឹងហើយថា ស្ថានភាពវឹកវរ និងដ៏ធ្ងន់ធ្ងរ នៅលើទឹកដីក្នុងប្រទេសស៊ីរី អាចផ្តល់ឱកាសដល់ក្រុមរដ្ឋឥស្លាម Daesh ដើម្បីស្វែងរកសមត្ថភាព ក្នុងធ្វើការធ្វើសកម្មកាន់តែសកម្មថែមទៀត រៀបចំផែនការប្រតិបត្តិការខាងក្រៅ ហើយយើង ប្តេជ្ញាធ្វើការជាមួយដៃគូទាំងនោះ ដើម្បីបន្តធ្វើឲ្យសមត្ថភាពរបស់ពួកគេ ចុះខ្សោយ»។

លោក Shapiro បានបន្ថែមថា៖«(យើងប្តេជ្ញា) ក្នុងការធានាយកជ័យជម្នះលើក្រុមរដ្ឋឥស្លាម និងធានាបាននូវចាប់ខ្លួនក្រុមយុទ្ធជន Daesh និងការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន»។