យ៉ាងហោចណាស់មនុស្ស ២៨ នាក់ បានស្លាប់ និង ៣៧ នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ នៅក្នុងការបំផ្ទុះគ្រាប់បែក ដោយកំណត់គោលលើស្ថានីយប្រេងឥន្ធនៈមួយ ភាគខាងត្បូងនៃរដ្ឋធានីខាទុំនៃប្រទេសស៊ូដង់។ នេះបើយោងតាមក្រុមអ្នកស្ម័គ្រចិត្ត និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
បន្ទប់សង្គ្រោះបន្ទាន់ South Khartoum ដែលជាក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖«ស្ថានីយប្រេងឥន្ធនៈអាម៉ូញាក់នៅផ្សារ Market 6 ក្នុងសង្កាត់ Mayo ភាគខាងជើងនៃមន្ទីរពេទ្យ Bashair ត្រូវរងការវាយប្រហារដោយគ្រាប់បែក ដែលបណ្តាលឲ្យមនុស្សស្លាប់និង ខូចខាតសម្ភារៈអស់យ៉ាងច្រើន»។
សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ឃើញថា អ្នករងរបួសទាំង នោះរួមមានរលាកភ្លើងចំនួន ២៩ករណី ក្នុងនោះមាន៣ករណីជារលាកកម្រិតទី១ និង ៨ករណី របួសដោយអំបែងគ្រាប់បែក។
ក្រុមអ្នកស្ម័គ្រចិត្ត បាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្នែកវេជ្ជសាស្រ្ត កំពុងបន្តដោះស្រាយឧបទ្ទវហេតុនេះ ដោយអំពាវនាវរកជំនួយផ្នែកវេជ្ជសាស្រ្តបន្ថែមសម្រាប់អ្នករងរបួស។
គេហទំព័រព័ត៌មានស៊ូដង់ Al-Rakoba បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា មនុស្ស ២៨នាក់ បានស្លាប់ និង ៣៧ នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារគ្រាប់បែកលើស្ថានីប្រេងឥន្ធនៈអាម៉ូញាក់។