ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងចែកចាយសម្ភារៈសង្គ្រោះ ដែលផ្តល់ដោយប្រទេសចិន ដល់ជនអាហ្វហ្គានីស្ថាន ដែលរងគ្រោះដោយជម្លោះជាង ១៧៥.000នាក់ នៅទូទាំងប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
យោងតាម UNHCR បានឲ្យដឹងថា សម្ភារៈជំនួយរួមមាន ឈុតផ្ទះបាយ ភួយ ធុងប្រេង និងក្រណាត់កៅស៊ូ នឹងត្រូវចែកចាយដល់ប្រជាជនអាហ្វហ្គានីស្ថានជាង ២៧.៥០០គ្រួសារ ឬជាង ១៧៥.០០០នាក់ នៅទូទាំងប្រទេស ដែលរងគ្រោះដោយសង្រ្គាម។
ដោយស្វាគមន៍ជំនួយមនុស្សធម៌របស់ប្រទេសចិន លោក Arafat Jamal តំណាងរបស់អង្គការ UNHCR ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានថ្លែងថា៖«យើងពិតជាអរគុណយ៉ាងក្រៃលែងចំពោះការគាំទ្រដ៏សំខាន់នេះ ពីជំនួយរបស់ចិន ដែលបានអនុញ្ញាតឲ្យ UNHCR គាំទ្រដល់គ្រួសារជនភៀសខ្លួន ដែលកំពុងជួបការលំបាកខ្លាំង ដើម្បីឲ្យពួកគេអាចបំពេញតម្រូវការមូលដ្ឋានរបស់ខ្លួនបាន។
ប្រទេសចិន បានជួយអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងសម្ភារៈជំនួយ សង្គ្រោះសំខាន់ៗ ដែលត្រូវបានចែកចាយ ក្នុងចំណោមគ្រួសារក្រីក្រ និងរងគ្រោះដោយគ្រោះធម្មជាតិ នៅក្នុងប្រទេសនេះ។