ប្រភពមួយនៅក្នុងវិមានក្រឹមឡាំង បាននិយាយថា មេដឹកនាំក្រុមប្រឆាំងស៊ីរីប្រដាប់អាវុធ បានធានាសន្តិសុខនៃមូលដ្ឋានយោធារុស្ស៊ី និងបេសកកម្មការទូត នៅលើដីស៊ីរី។
ប្រភពដដែលបានបន្តថា៖«មន្រ្តីរុស្ស៊ីកំពុងទាក់ទងជាមួយអ្នកតំណាងនៃក្រុមប្រឆាំងស៊ីរីប្រដាប់អាវុធដែលមេដឹកនាំរបស់ពួកគេ បានធានាសន្តិសុខនៃមូលដ្ឋានយោធារុស្ស៊ីនិងបេសកកម្មការទូត នៅលើទឹកដីស៊ីរី»។
កងកម្លាំងប្រឆាំងប្រដាប់អាវុធរបស់ស៊ីរី បានបើកការវាយលុកទ្រង់ទ្រាយធំលើកងទ័ពរដ្ឋាភិបាល នៅក្នុងទីក្រុង Aleppo និង Idlib កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា។ មកដល់ល្ងាចថ្ងៃទី ០៧ ខែធ្នូ ពួកគេបានដណ្តើមយកទីក្រុងធំៗជាច្រើន រួមមាន Aleppo, Hama, Deir ez-Zor, Daraa និង Homs។ កាលពីព្រឹកថ្ងៃអាទិត្យ ពួកគេបានចូលក្នុងទីក្រុងដាម៉ាស ខណៈដែលទាហានរដ្ឋាភិបាល បានដកចេញពីទីក្រុងនេះ។ ក្រោយការចរចាផ្ទៃក្នុងស៊ីរី ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) បានចុះចេញពីតំណែង ហើយរត់ភៀសខ្លួនចេញពីប្រទេស។