ហេតុការណ៍រញ្ជួយដីបង្កជាអគ្គិភ័យ និងបញ្ឈប់ប្រតិបត្តិការអណ្តូងរ៉ែធ្យូងថ្ម នៅរុស្ស៊ី

2024/12/09 11:53:47 pm        77

មន្ត្រី និងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) នេះ បានឲ្យដឹងថា ហេតុការណ៍រញ្ជួយដីបានបង្កឲ្យមានជាអគ្គិភ័យ និងបញ្ឈប់ប្រតិបត្តិការរបស់អណ្តូងរ៉ែ Alardinskaya នៅភាគនិរតីនៃតំបន់ស៊ីបេរី។

ជាមួយគ្នានេះ ក្រសួងសេវាសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានឲ្យដឹងថា កម្មករអណ្តូងរ៉ែចំនួន ១២០នាក់ ត្រូវបានជម្លៀសចេញពីអណ្តូងរ៉ែ នៅក្នុងតំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសរុស្ស៊ី គឺ Kuznetsk Basin ដែលត្រូវបានគេស្គាល់ថា Kuzbass ដោយមាន ២នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត។

ដោយដកស្រង់ពីការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA និង TASS របស់រុស្ស៊ី បានរាយការណ៍ថា ហេតុការណ៍រញ្ជួយដី ទំនងជាបានបង្កឲ្យមានអគ្គិភ័យដែលមិនទាន់ត្រូវបានពន្លត់នៅឡើយទេ។ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា អណ្តូងរ៉ែ Alardinskaya គឺជាផ្នែកមួយនៃក្រុមហ៊ុនជីករ៉ែធ្យូងថ្ម Raspadskaya ហើយមានសមត្ថភាពផលិតធ្យូងថ្ម ៣លានតោន ក្នុងមួយឆ្នាំ។

ចំណែកទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍ដោយដកស្រង់សម្តីតំណាងក្រុមហ៊ុន Raspadskaya ថា ប្រតិបត្តិការត្រូវបានផ្អាក នៅអណ្តូងរ៉ែនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm