អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន៖ ទីក្រុងតូក្យូសង្ឃឹមថាអំពើហិង្សានឹងបន្ធូរបន្ថយនៅក្នុងប្រទេសស៊ីរី

2024/12/10 12:02:28 am        76

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន និយាយនៅថ្ងៃចន្ទនេះថា ទីក្រុងតូក្យូសង្ឃឹមយ៉ាងមុតមាំថា អំពើហិង្សានឹងបន្ធូរបន្ថយភ្លាមៗ ក្រោយក្រុមឧទ្ទាមរឹបអូសរដ្ឋធានីដាម៉ាស់របស់ប្រទេសស៊ីរី ហើយលោកប្រធានាធិបតី Bashar al-Assad បានរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ។

រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshimasa Hayashi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាថ្ងៃចន្ទនេះថា ទីក្រុងតូក្យូ កំពុងតាមដានដោយយកចិត្តទុកដាក់យ៉ាងដិតដល់បំផុតចំពោះដំណើរវិវត្តចុងក្រោយនៅក្នុងប្រទេសស៊ីរី ។

ការរុលចូលដូចផ្លេកបន្ទោររបស់ក្រុមសម្ព័ន្ធជីវពលដឹកនាំដោយក្រុមឧទ្ទាម Hayat al-Tahrir al-Sham គឺជាអតីតសម្ព័ន្ធអាល់កៃដា បានក្លាយជាចំណុចមួយក្នុងចំណោមចំណុចផ្លាស់ប្តូរធំបំផុតសម្រាប់តំបន់មជ្ឈិមបូព៌ា ក្នុងជំនាន់ជាច្រើនកន្លងមកនេះ ។ 

ការដួលរលំទៅរបស់លោក Assad បានបំផ្លាញទីពំនាក់ដែលអ៊ីរ៉ង់ និងរុស្ស៊ី ធ្លាប់ដាក់ឥទ្ធិពលនៅទូទាំងពិភពអារ៉ាប់ ។

សារព័ត៌មានរុស្ស៊ី រាយការណ៍ថា ទីក្រុងម៉ូស្គូ បានផ្តល់សិទ្ធិជ្រកកោនដល់លោក Assad និងក្រុមគ្រួសារលោក ហើយលោក Mikhail Ulyanov គឺជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការអន្តរជាតិក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ក៏បាននិយាយបែបនេះផងដែរ នៅលើបណ្តាញព័ត៌មានសង្គម Telegram កាលពីថ្ងៃអាទិត្យ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm