មេដឹកនាំអាស៊ីបូព៌ាអនុម័តឯកសារ៣ ពាក់ព័ន្ធសន្តិសុខផ្លូវចិត្ត និងការស្តារបៃតងឡើងវិញ

2021/10/28 04:48:16 am        484

​ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ តាមប្រព័ន្ធវីដេអូ ហើយក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦នេះ មេដឹកនាំបានអនុម័តឯកសារ ៣សំខាន់ ជាពិសេសពាក់ព័ន្ធសន្តិសុខផ្លូវចិត្ត និងការស្តារបៃតងឡើងវិញ។

​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា កិច្ចប្រជុំនេះ មានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេស១៨ ក្នុងនោះ ១២អាស៊ាន និង៨ប្រទេសទៀត ជាដៃគូសន្ទនារបស់អាស៊ាន ហើយក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលបានអនុម័តលើឯកសារ៣សំខាន់ៗ។

ឯកឧត្តមបន្តថា ជារួម គឺប្រមុខរដ្ឋាភិបាលអាស៊ានរួមនឹងប្រទេសដៃគូសន្ទនា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ បានពិភាក្សាទៅលើប្រធានបទជាច្រើន ហើយមុនការចាប់ផ្តើមប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល បានស្ដាប់នូវរបាយការណ៍បច្ចុប្បន្នភាពពីអគ្គនាយក នៃអង្គការសុខភាពពិភពលោក និងអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកពីស្ថានភាព ទាំងសុខាភិបាលបច្ចុប្បន្ន និងស្ថានភាព នៃពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន ក្រោយពី១៨ខែ ក្រោយពីវិបត្តិកូវីដ១៩។លើសពីនេះទៀតជារួម បណ្ដាប្រទេសទាំងអស់បានគាំទ្រធ្វើយ៉ាងណាឲ្យមានការគាំទ្រពហុភាគីនិយម ដែលជាកត្តាសំខាន់ក្នុងកិច្ចសហការទាំងសេដ្ឋកិច្ច សន្តិសុខ ការស្ដារឡើងវិញ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងកូវីដដដ១៩នេះ។​

លទ្ធផលជារួមគឺប្រទេសមហាអំណាចប្រទេសសំខាន់ៗ ក្នុងក្របខ័ណ្ឌអាស៊ីបូព៌ានេះ បានគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន ដើម្បីរក្សាសន្ដិភាព ស្ថិរភាពសន្តិសុខក្នុងតំបន់ គាំទ្រតួនាទីស្នូល របស់អាស៊ានក្នុងការជំរុញកិច្ចសហការ ហើយមិនត្រឹមតែប៉ុណ្ណោះទេ គឺផ្តល់នូវការគាំទ្រដល់ជំនួយដល់អាស៊ាន ជាពិសេសលើការងារជាបន្តទៀត ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ ជាពិសេសការពារប្រឆាំងជំងឺរាតត្បាតកូវីដ១៩និងការស្ដារឡើងវិញសេដ្ឋកិច្ចក្រោយកូវីដ១៩។

ជាពិសេសទៀតនោះ គឺជំរុញការងារនៅក្នុងតំបន់ ដែលបណ្ដាប្រទេសទាំងអស់មានការគាំទ្រនិងផ្តល់ទំនុកចិត្តទៅលើតួនាទីស្នូល របស់អាស៊ានដោយផ្តល់នូវកិច្ចសហការក្នុងភាពជាដៃគូដល់អាស៊ានទាំងស្រុង៕​ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm