ក្រុមហ៊ុនវិនិយោគរបស់ជប៉ុនសន្យានឹងទាក់ទាញវិនិយោគិនបណ្តាក់ទុននៅកម្ពុជា

2024/12/10 12:09:25 am        136

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

មានប្រសាសន៍លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងភាពរីករាយដែលក្រុមហ៊ុនមីនេបៀមីត្សូមី បានទទួលជោគជ័យលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តពោធិ៍សាត់ និងទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ក្នុងកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបង្ហាញឱ្យឃើញតាមរយៈការពង្រីកផលិតកម្មដោយបន្ថែមទុនវិនិយោគមកកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាថ្មីម្ដងទៀតតាមរយៈក្រុមហ៊ុន បានស្នើសុំការចូលរួមផ្សព្វផ្សាយអំពីភាពជោគជ័យរបស់ក្រុមហ៊ុនទៅកាន់បណ្ដាវិនិយោគិនក្នុងវិស័យពាក់ព័ន្ធ និងវិស័យដទៃ ដើម្បីឱ្យក្រុមហ៊ុនផ្សេងៗទៀតអាចប្រើប្រាស់ទឡ្ហីករណ៍នេះបានជាមូលដ្ឋានសម្រាប់ពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

តាមរយៈជំនួបនាឱកាសនេះ លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការីទាំងអស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់កិច្ចសម្របសម្រួលយ៉ាងពេញទំហឹងលើគម្រោងពង្រីកផលិតកម្ម និងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនមីនេបៀមីត្សូមី ក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុនក៏បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីវឌ្ឍនភាពដែលខ្លួនសម្រេចបានពីការវិនិយោគលើវិស័យអេឡិកត្រូនិកនាពេលថ្មីៗនេះ និងចក្ខុវិស័យនាពេលអនាគតផងដែរ។ 

សូមជម្រាបថា ក្រុមហ៊ុនមីនេបៀមីត្សូមីគឺជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើនផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm