ជីវិតរស់នៅបន្តធម្មតាដោយគ្មានសញ្ញាណាមួយនៃការភិតភ័យ ឬការអាក់ខាននោះទេ ក្រោយកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់ខ្លួននៅថ្ងៃចន្ទនេះ ដោយពួកគេនិយាយថា ចិនបានបង្កើតតំបន់អាកាសបម្រុងចំនួន ៧ និងដាក់ពង្រាយកងនាវាទ័ពជើងទឹក និងនាវាឆ្មាំល្បាតឆ្នេរ ដែលប្រភពសន្តិសុខចាត់ទុកថាជាការសមយុទ្ធយោធាលើកដំបូងនៅទូទាំងតំបន់នៃដែនទឹកមួយនេះ ។
លោក Edward Chuang គឺជាពលរដ្ឋវ័យ ២៨ឆ្នាំម្នាក់របស់កោះតៃវ៉ាន់ និយាយថា ប្រសិនបើការភ័យស្លន់ស្លោនាំទៅរកការថយចុះផលិតភាពរបស់ពួកយើង ឬការពារពួកយើងពីការរស់នៅក្នុងជីវិតធម្មតា ដល់ពេលនោះពួកយើងបានចាញ់រួចទៅហើយ ។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិនបានបង្កើតតំបន់អាកាសបម្រុងបណ្តោះអាសន្នចំនួន ៧ នៅភាគខាងកើតខេត្តភាគខាងកើត Fujian និងខេត្ត Zhejiang ហើយតំបន់ទាំងនោះ មានសុពលភាពចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ។
ប្រភពសន្តិសុខ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចិនដែលចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួននោះ ត្រូវបានគេរំពឹងថា នឹងធ្វើសមយុទ្ធជុំផ្សេងមួយទៀត ជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៊ីហ្វិក រួមទាំងការឈប់សំចតនៅកោះហាវ៉ៃ និងកោះ Guam របស់សហរដ្ឋអាមេរិក ៕


