កងទ័ពអ៊ីស្រាអែល និយាយថា យានដ្រូនវាយប្រហារអគាររស់នៅអ្នកស្រុកជាន់ទី ១៥ ក្នុងទីក្រុង Yavne នៅភាគកណ្តាលអ៊ីស្រាអែល បណ្តាលឲ្យមានការខូខាត ។
ក្រុមជួយសង្រ្គោះ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ និងបានជម្លៀសមនុស្សចេញ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។
កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យានដ្រូននេះ ទំនងជាបានបាញ់ចេញពីប្រទេសយេម៉ែន ។
លោក Eran Netalnel គឺជាប្រធានក្រុមពន្លត់អគ្គិសនីនៅទីក្រុង Yavne និយាយថា ក្រុមការងាររបស់ពួកយើង បានទៅដល់កន្លែងកើតហេតុ ក្រោយមើលឃើញផ្សែងហុយចេញពីអគារជាន់លើ ។ ក្រោយពន្លត់អគ្គិភ័យរួច ពួកយើងបានមើលឃើញការខូចខាតនៅលើអគារជាន់ទី ១៥ ហើយនិងបានរកឃើញបំណែកយានដ្រូន ។
សូមបញ្ជាក់ថា ក្រុមចលនាឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់ភាគខាងជើងយេម៉ែន បានបើកការវាយប្រហារផ្តោតសំខាន់លើការដឹកជញ្ជូនសកលលោក អស់រយៈពេលជាង ១ឆ្នាំមកហើយ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ៕


