ក្រសួងអន្តោប្រវេសន៍និយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះថា ហូឡង់ នឹងដាក់វិធានការគ្រប់គ្រងព្រំដែនគោករបស់ខ្លួនទាំងអស់ជាមួយប្រទេសជិតខាងក្នុងតំបន់ព្រំដែនសេរី Schengen របស់សហភាពអឺរ៉ុប ហើយនិងជើងហោះហើរមួយចំនួននៅក្នុងតំបន់ Schengen ចាប់ពីថ្ងៃទី ៩ ខែធ្នូនេះតទៅ ។
វិធានការគ្រប់គ្រងនេះ នឹងមានរយៈពេល ៦ខែ ដែលជាផ្នែកមួយនៃវិធានការបោសសម្អាតទ្រង់ទ្រាយធំជាងមុនលើការធ្វើអន្តោប្រវេសន៍ដែលស្នើសុំដោយក្រុមចម្រុះនិយមស្តាំ ដឹកនាំដោយគណបក្សជាតិនិយមប្រឆាំងមូស្លីម PVV របស់លោក Geert Wilders ។ ពួកគេធ្វើតាមចំណាត់ការស្រដៀងគ្នារបស់ប្រទេសជិតខាងអាល្លឺម៉ង់ ។
រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោនហូឡង់លោក Marjolein Faber ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Eijsden ជិតព្រំដែនបែលហ្ស៊ិកនៅថ្ងៃចន្ទនេះ និយាយថា វិធានការគ្រប់គ្រងខាងលើ បានកើតមាន បន្ទាប់ពីវិធានការស្រដៀងគ្នារបស់ប្រទេសអាល្លឺម៉ង់ ដែលបានផ្អាករួចទៅហើយសេរីភាពតំបន់លើកលែងលិខិតឆ្លងដែន Schengen កាលពីខែកញ្ញា ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ។
លោក Eijsden បន្តថា ការងារទាំងអស់ដំណើរការទៅយ៉ាងរលូននៅទីនោះ ។ ពួកយើងនឹងធ្វើការឲ្យបាល្អផងដែរជាមួយពួកគេ ហើយលោកមានជំនឿចិត្តថា វានឹងដំណើរការទៅយ៉ាងរលូនដូចគ្នា ៕