អ៊ីស្រាអែល «កាន់តែមានសុទិដ្ឋិនិយម» ជុំវិញក្ដីរំពឹងនៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ នៅហ្កាហ្សា

2024/12/09 08:16:17 pm        97

រដ្ឋមន្ត្រីការបរទេស លោក Gideon Saar នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) នេះ បាននិយាយថា អ៊ីស្រាអែលកាន់តែមានសុទិដ្ឋិនិយម ជុំវិញកិច្ចព្រមព្រៀងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា ចំពេលមានរបាយការណ៍ថា ក្រុមហាម៉ាស បានស្នើសុំបញ្ជីឈ្មោះចំណាប់ថ្នូរទាំងអស់ដែលនៅតែត្រូវបានឃុំឃាំងដោយក្រុមសកម្មប្រយុទ្ធ នៅដែនដីប៉ាឡេស្ទីន។

លោក Saar បានប្រាប់ថា ការចរចាដោយប្រយោល កំពុងដំណើរការ ពាក់ព័ន្ធនឹងការនាំត្រលប់មកវិញនូវចំណាប់ថ្នូរប្រមាណជា ១០០នាក់ ហើយថា បើទោះបីជាវានៅតែលឿនពេកមិនអាចធានាពីភាពប្រាកដប្រជាបាននោះ ក៏ការរំពឹងមានកាន់តែខ្ពស់ជាងមុនដែរ។

អមដោយការបញ្ជាក់ឡើងវិញពីជំហររបស់អ៊ីស្រាអែល ដែលថា ចំណាប់ថ្នូរដែលនៅតែជាប់ឃុំខ្លួន នៅតំបន់ហ្កាហ្សា ត្រូវតែត្រលប់មកវិញ មុនពេលអ៊ីស្រាអែលយល់ព្រមបញ្ចប់ការប្រយុទ្ធនោះ លោក Saar បានប្រាប់សន្និសីទសារព័តមាននៅទីក្រុងហ្សេរុយសាឡឹមថា៖ «យើងអាចមានសុទិដ្ឋិនិយមជាងមុន ប៉ុន្តែយើងមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយទេ។ ខ្ញុំសង្ឃឹមថា យើងនឹងមានកិច្ចព្រមព្រៀង»។ លោកបានបញ្ជាក់បន្ថែមថា៖ «នឹងមិនមានបទឈប់បាញ់ជាដាច់ខាត នៅហ្កាហ្សា ប្រសិនបើគ្មានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ»។

មន្ត្រីប៉ាឡេស្ទីនដែលបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល បាននិយាយថា ក្រុមហាម៉ាសបានស្នើឲ្យក្រុមបក្សពួកផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សា ចាប់ផ្តើមរាយឈ្មោះចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល និងបរទេស នៅក្នុងមន្ទីរឃុំឃាំងរបស់ពួកគេ មិនថា ស្លាប់ ឬនៅរស់នោះទេ។

មន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនេះទេ ប៉ុន្តែបាននិយាយថា អ្នកសម្រុះសម្រួលដែលគាំទ្រដោយសហរដ្ឋអាមេរិក បានបង្កើនទំនាក់ទំនងជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស។ មន្ត្រីក្រុមហាម៉ាស បានបដិសេធមិនផ្ដល់ការអត្ថាធិប្បាយអ្វីភ្លាមៗឡើយ ពាក់ព័ន្ធនឹងការលើកឡើងនេះ៕

អត្ថបទដែលទាក់ទង

សូម៉ាលីពង្រឹងសន្តិសុខ នៅមុនការបោះឆ្នោតក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជិត ៦០ឆ្នាំ
2025/12/23 02:48:53 pm        2
អ៊ីតាលីចង់រក្សាវត្តមានយោធានៅក្នុងប្រទេសលីបង់ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញ
2025/12/23 02:42:28 pm        1
សមាជិកសភាបារាំង៖ អឺរ៉ុបខ្វះថវិកាដើម្បីឧបត្ថម្ភដល់អ៊ុយក្រែន ចាំបាច់ត្រូវស្វែងរកការសម្របសម្រួល
2025/12/23 02:40:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងឧស្សាហកម្មបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ លើនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing)

2025/12/23 02:49:44 pm
​សូម៉ាលីពង្រឹងសន្តិសុខ នៅមុនការបោះឆ្នោតក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជិត ៦០ឆ្នាំ
2025/12/23 02:48:53 pm
​ស្តង់ដារ ISO 9001:2015 ជាចលករប្រកួតប្រជែងគន្លឹះ បង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម
2025/12/23 02:47:41 pm
​អ៊ីតាលីចង់រក្សាវត្តមានយោធានៅក្នុងប្រទេសលីបង់ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញ
2025/12/23 02:42:28 pm
​សមាជិកសភាបារាំង៖ អឺរ៉ុបខ្វះថវិកាដើម្បីឧបត្ថម្ភដល់អ៊ុយក្រែន ចាំបាច់ត្រូវស្វែងរកការសម្របសម្រួល
2025/12/23 02:40:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/23 01:59:30 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/23 07:02:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:10:22 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am