ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសប្រទេសទាំងពីរ

2024/12/10 04:26:26 am        157

ភ្នំពេញ ÷ នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ឯកឧត្តម បានសម្តែងក្តីរីករាយក្នុងការទទួល និងជួប សម្តេចតេជោ ដោយផ្ទាល់។  

នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានសភា ចំពោះ ការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ជាពិសេស ពេលសម្តេចអញ្ជើញមកដល់ នៅព្រលានយន្តហោះនៃរាជធានីរីយ៉ាដ។ សម្តេចតេជោ បន្ថែមថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចតេជោ ស្នើដល់ ឯកឧត្តមប្រធានសភា ថាប្រទេសយើងទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ។ សម្តេចតេជោ បានស្នើឯកឧត្តមប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ សម្តេចបាន បន្ថែមថាមិនមានប្រទេសច្រើនផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូចនេះទេ។ សម្តេចតេជោ បានលើកឡើងថា អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសយើងទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។

សម្តេចតេជោ បានលើកឡើងបន្ថែមថា ប្រទេសយើងទាំងពីរជាប្រទេសប្រកាន់របបរាជាធិបតេយ្យ អាស្រ័យហេតុនេះ ត្រូវរឹងចំណងមេត្រីភាព។

សម្តេចតេជោ បានថ្លែងអំណរគុណ ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត ដែលព្រះអង្គ ទ្រង់បានព្រះរាជប្រទាន ដល់សាសនិកអ៊ីស្លាមកម្ពុជា ពី២០ ទៅ១០០នាក់ បានចូលរួមបុណ្យហាជី (Hajj) ជារៀងរាល់ឆ្នាំ ហើយបានសព្វព្រះរាជហប្ញទ័យផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា នៅកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែយើងខ្ញុំមិនព្រងើយកន្តើយនឹងសហគមមូស្លីមឡើយ ដែលទទួលបានការយកចិត្តទុដាក់ខ្ពស់ ជាពិសេសការបញ្ចូលទៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងទ័ព និង ថ្នាក់ក្រោមជាតិ។ សម្តេច បានបន្ថែមថា នៅកម្ពុជាមានការរៀបចំគណៈជាន់ខ្ពស់អ៊ីស្លាមដែលមានឋានៈស្មើនឹង សម្តេចព្រះសង្ឃរាជ។ កម្ពុជា គឺជាប្រទេសគំរូនៃការអនុវត្តគោលនយោបាយ សុខុដុមនីយកម្មសាសនា នៅអាស៊ីអាគ្នេយ៍ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត មានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងតំបន់ អាស្រ័យមានការប្រកួតកីឡាអន្តរជាតិ។ សម្តេច សូមជូនពរ អារ៉ាប៊ីសាអូឌីត ទទួលបានជោគជ័យនៅពេលធ្វើជាម្ចាស់ផ្ទះនៃ World Cup នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមប្រធានសភាមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។

ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានសភា បានស្វាគមន៍ជាថ្មីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និង បានបញ្ជាក់ថាការលើកឡើងនេះរបស់ សម្តេចតេជោ មានសារៈសំខាន់ណាស់ ហើយ ឯកឧត្តម នឹងយកចិត្តទុកដាក់ និងយកទៅពិចារណា។

ឯកឧត្តម បានលើកឡើងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការបើកស្ថានទូតទូតនេះ នឹងបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសប្រទេសទាំងពីរ។

ឯកឧត្តម បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សេដ្ឋកិច្ច និងសាសនា និង ការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេស វិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់ អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទនងជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច។ 

ឯកឧត្តម សូមស្វាគន៍ចំពោះសំណូមពររបស់សម្តេច ពាក់ព័ន្ធនឹងអាហារូបករណ៍ផ្តល់ដល់យុវជនកម្ពុជានឹងការរៀបចំឱ្យមានការប្រកួតកីឡារវាងប្រទេសទាំងពីរ នៅអារ៉ាប៊ីសាអូឌីត ព្រមទាំងរីករាយនឹងធ្វើការជាមួយសម្តេចតេជោ។ 

ឯកឧត្តម បន្ថែមថា នៅក្នុងរដ្ឋសភារបស់អារ៉ាប៊ីសាអូឌីត មានគណៈកម្មការទទួលបន្ទុកជាមួយនឹងកម្ពុជាក៏ប៉ុន្តែ ទំនាក់ទំនងមិនទាន់ស៊ីជម្រៅនៅឡើយទេ។ ឯកឧត្តម បញ្ជាក់ថាគណៈកម្មការទាំងសងខាង ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានច្រើននៅពេលអនាគត។

ឯកឧត្តមប្រធានសភាអារ៉ាប៊ីសាអូឌីត បានសម្តែងនូវក្តីរីករាយក្នុងការទទួលយកការអញ្ជើញរបស់សម្តេចតេជោ ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ។

សម្តេចតេជោ និង ឯកឧត្តមប្រធានសភាអារ៉ាប៊ីសាអូឌីត ក៏បានផ្លាស់ប្តូរយោបល់គ្នាលើស្ថានការណ៍តំបន់ និងអន្តរជាតិផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម ប្រធានសភាអារ៉ាប៊ីសាអូឌីត បានជូនពរសម្ដេចតេជោ និងគណៈប្រតិភូទទួលបាននូវភាពជោគជ័យនៅក្នុងគ្រប់ភារកិច្ច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm