លោក Donald Trump បានជំរុញមេដឹកនាំរុស្ស៊ីលោក Vladimir Putin ឱ្យមានចំណាត់ការដើម្បីឈានដល់បទឈប់បាញ់ភ្លាមៗជាមួយអ៊ុយក្រែន ដោយហៅថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោកក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតដើម្បីបញ្ចប់សង្រ្គាម ទោះសល់រយៈពេលប៉ុន្មានសប្តាហ៍ទៀត មុនការចូលកាន់តំណែងក៏ដោយ។

លោក Trump លោកប្រធានាធិបតីបារាំងMacron និងលោក Zelenskyy បានជួបពិភាក្សាពីសង្រ្គាមអ៊ុយក្រែនអំឡុងជំនួបនៅក្នុងទីក្រុងប៉ារីស។លោកTrumpព្រមានថា លោកអាចកាត់បន្ថយជំនួយដល់អ៊ុយក្រែន។លោកTrumpសរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសំដៅទៅលើប្រធានាធិបតីអ៊ុយក្រែនលោកZelenskyyថាលោកZelenskyyនិងអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀង។

ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Trump ក៏បាននិយាយផងដែរថា លោកនឹងបើកចំហរក្នុងការកាត់បន្ថយជំនួយយោធាដល់អ៊ុយក្រែន និងដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ។ ទាំងនោះគឺជាការគំរាមកំហែងពីរដែលបានបង្កការព្រួយបារម្ភដល់អ៊ុយក្រែន សម្ព័ន្ធមិត្តណាតូ និងជាច្រើនទៀតក្នុងសហគមន៍សន្តិសុខជាតិអាមេរិក។

លោកបានបដិសេធមិននិយាយថាតើលោកបាននិយាយជាមួយលោក Putin ដែរឬអត់ទេ ចាប់តាំងពីឈ្នះការបោះឆ្នោតក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ ។ លោក Trump បាននិយាយថាខ្ញុំមិនចង់និយាយអ្វីពីរឿងនោះទេ ព្រោះខ្ញុំមិនចង់ធ្វើអ្វីដែលអាចរារាំងការចរចា។
ការអំពាវនាវរបស់លោកTrumpឱ្យមានបទឈប់បាញ់បន្ទាន់ដើរហួសពីគោលការណ៍សាធារណៈគ្រប់គ្រងដោយរដ្ឋបាលលោកBidenនិងអ៊ុយក្រែនហើយបានទាក់ទាញការឆ្លើយតបយ៉ាងប្រុងប្រយ័ត្នពីលោកZelenskyy។មានការកត់សម្គាល់ថាលោកTrump មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងខុសពីធម្មតាមុនថ្ងៃស្បថចូលកាន់តំណែងថ្ងៃទី២០ខែមករារបស់លោក ដើម្បីដោះស្រាយវិបត្តិដ៏ធំបំផុតមួយក្នុងចំណោមវិបត្តិសកលធំៗបំផុតជាច្រើន ដែលរដ្ឋបាលរបស់លោក Biden កំពុងប្រឈម៕