នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា អ៊ីស្រាអែលកាន់កាប់តំបន់ខ្ពង់រាប Golan Heights ជារៀងរហូត

2024/12/10 05:13:23 pm        146

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ ទី៩ ខែធ្នូ ថា តំបន់ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែលរយៈពេលជិត៦០ឆ្នាំមកនេះ នឹងនៅតែជារបស់អ៊ីស្រាអែល ជារៀងរហូត។ថ្លែងនៅក្នុងសន្និសីទសារពព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹម លោក Netanyahu បានអរគុណដល់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump សម្រាប់ការទទួលស្គាល់ការភ្ជាប់ឧបសម្ព័ន្ធទឹកដីក្នុងឆ្នាំ១៩៨១របស់អ៊ីស្រាអែល ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក និងបាននិយាយថា «តំបន់ Golan នឹងជាផ្នែកមួយនៃរដ្ឋអ៊ីស្រាអែល ជារៀងរហូត»។

អ៊ីស្រាអែល បានដណ្តើមយកតំបន់ខ្ពង់រាបភ្នំភាគច្រើនពីប្រទេសស៊ីរី ក្នុងអំឡុងសង្គ្រាមរយៈពេល៦ថ្ងៃឆ្នាំ១៩៦៧ ហើយបានកាន់កាប់ចាប់តាំងពីពេលនោះមក ដោយបានវាយរុញច្រានការប៉ុនប៉ងរបស់ស៊ីរី ក្នុងការដណ្តើមយកទៅវិញនៅក្នុងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៧៣។

លោក Netanyahu បាននិយាយថា ការគ្រប់គ្រងរបស់អ៊ីស្រាអែលលើដែនដីខ្ពង់រាប «ធានាបានសន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួន»។

ចាប់តាំងពីក្រុមឧទ្ទាមចូលដល់ទីក្រុងដាម៉ាស ផ្តួលរំលំមេដឹកនាំស៊ីរី លោក Bashar al-Assad អ៊ីស្រាអែលបានវាយលុកទីតាំងនានាក្នុងប្រទេស រួមទាំងការទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពអាកាសសំខាន់ៗចំនួនបីកន្លែងរបស់កងទ័ពស៊ីរី កាលពីថ្ងៃចន្ទ។

មន្ត្រីអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារតាមអាកាសនឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត ដើម្បីរក្សាអតីតឃ្លាំងអាវុធធុនធ្ងន់របស់លោក Assad ឱ្យនៅឆ្ងាយពីដៃសត្រូវ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm