ចិន ចាប់ផ្តើមសកម្មភាពយោធាជុំវិញកោះតៃវ៉ាន់ ក្រោយការដុតបញ្ឆេះស្ថានការណ៍ដោយលោក ឡៃឆីង-ទ

2024/12/10 06:04:53 pm        122

អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ទម្រង់ជាច្រើននៃកងនាវាចរ និងនាវាឆ្មាំល្បាតឆ្នេររបស់ចិនកំពុងធ្វើសកម្មភាពនៅក្នុងដែនទឹកជុំវិញច្រកសមុទ្រតៃវ៉ាន់ និងប៉ាស៊ីហ្វិកខាងលិច ខណៈកោះនេះ កំពុងតាមដានសមយុទ្ធយោធាដ៏ធំ ដោយទីក្រុងប៉េកាំង។  

កោះតៃវ៉ាន់បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់បានកំណត់អត្តសញ្ញាណនាវាកងទ័ពរំដោះប្រជាជនចិន (PLA) ពីទីបញ្ជាការភូមិភាគខាងកើត ខាងជើង និងខាងត្បូង ក៏ដូចជានាវាឆ្មាំល្បាតឆ្នេរដែលចូលមកតំបន់នានា។

សកម្មភាពយោធានេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់លោក ឡៃ ឆីង -ទ (Lai Ching-te) បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារដោយសារតែការឈប់សំចតមិនផ្លូវការនៅរដ្ឋ ហាវ៉ៃ និងកោះហ្គាំ(Guam)របស់សហរដ្ឋអាមេរិក អំឡុងពេលដំណើរទស្សនកិច្ចនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងរយៈពេលមួយសប្តាហ៍ ដែលបានបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។  

ក្រុមអាជ្ញាធរចិន ប្រឆាំងយ៉ាងខ្លាំងចំពោះដំណើររបស់លោក Lai ដោយចាត់ទុករូបលោកជាជនបំបែកខ្លួន។ ដំណើរទស្សនកិច្ចរបស់លោក Lai បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តការលក់សព្វាវុធថ្មីទៅឲ្យកោះតៃវ៉ាន់ ដែលបានជំរុញឱ្យប្រទេសចិនប្ដេជ្ញាចាត់វិធានការប្រឆាំងយ៉ាងម៉ឺងម៉ាត់។

មេដឹកនាំរបស់កោះតៃវ៉ាន់ បានច្រានចោលការអះអាងសិទ្ធិគ្រប់គ្រងលើកោះនេះថាជាដែនដីរបស់ចិន ខណៈទីក្រុងប៉េកាំងបានប្តេជ្ញាបង្រួបបង្រួមជាមួយកោះនេះ ហើយពុំដែលច្រានចោលការប្រើកម្លាំងក្រសោបយកកោះនេះនោះទេ។  

ក្រុមអាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់កាលពីថ្ងៃចន្ទក៏បាននិយាយផងដែរថាខ្លួនបានចាប់ផ្តើមសមយុទ្ធត្រៀមប្រយុទ្ធ ទប់ទល់នឹងសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន ហើយនៅតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការតាមដានសកម្មភាពយោធារបស់ចិន៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm