សម្តេចធិបតី ប្រកាសថា រាជរដ្ឋាភិបាលនឹងពង្រីកវិសាលភាព សេវាសុខាភិបាលគ្រប់ទីកន្លែងទាំងអស់

2024/12/10 06:26:22 pm        223

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹង​ពង្រីក​គ្របដណ្តប់​វិសាលភាពផ្តល់សេវាសុខាភិបាលបន្ថែមទៀត ​ពោលគឺឲ្យគ្រប់​ច្រកល្ហក​ទាំងអស់ ទៅ​តាមយន្តការជំនួយ សង្គមផ្សេងៗ បន្ថែមពីនេះទៀត​នឹងខិងខំលើកកម្ពស់គុណភាពផ្តល់​សេវាកម្ម​សុខាភិបាលជូន​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ​គុណភាព​ ដូចជា​ការ​ផ្តល់​ផ្នែក​ឱសថស្ថាន និងបំពាក់នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​ជាដើម។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល​ ដែលស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលជាង១៥ខែក្រោយរាជរដ្ឋាភិបាលអាណត្តិទី៧ កើតឡើង គឺរាជរដ្ឋាភិបាលបានពង្រីកវិសាលភាពសុខាភិបាលបានកាន់តែច្រើន ក្នុងនោះមានមន្ទីរពេទ្យបង្អែក​ចំនួន១២៥, មណ្ឌលសុខ ភាព និងប៉ុស្តិ៍សុខភាពជាច្រើនទៀត។​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ​រាជរដ្ឋាភិបាលនឹងខិតខំពង្រីកនូវ វិសាលភាពសេវាកម្មបម្រើសុខាភិបាលនេះឲ្យកាន់តែច្រើន និង​កាន់តែទំនើបបន្ថែមទៀត ទាំង​ថ្នាំ ដង្កូវ​ សម្ភារបរិក្ខាជាដើម ដើម្បីធ្វើយ៉ាងណា​ឲ្យបងប្អូន​ប្រជាពលរដ្ឋ ​ទទួល​បានសេវាសុខភាពនេះ ដូចប្រទេសជិតខាងយ៉ាងដូច្នេះដែរ។

សម្តេចធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានបន្ថែមទៀតថា​ សេវា​សុខាភិបាល​គឺ​សំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប​ មិនថា​ពួកគាត់នៅទីណានោះទេ គឺពួកគាត់​ត្រូវការខ្លាំង​បំផុត​គឺ​សុខភាព​នេះឯង​ ដោយត្រូវបង្ការ ​និងព្យាបាលឲ្យបានទាន់ពេលវេលា ដូច្នេះសេវា​កម្មបម្រើសុខភាពជូន​ពួកគាត់គឺជាកត្តាចាំបាច់បំផុត ​ទាំងគុណភាព វិជ្ជាជីវៈ និងក្រមសីលធម៌។

ដើម្បីធានាសេវាកម្មបម្រើ សុខាភិបាលជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បាន​ណែនាំឲ្យក្រសួង​សុខាភិបាលបន្តយកចិត្តទុកដាក់​លើការ​វិនិយោគ ​ថ្នាំព្យាបាលបន្ថែមទៀត​ដោយត្រូវធានាទាំងបរិមាណ និង​គុណភាព​ថ្នាំ​សម្រាប់​ការ​ផ្គត់ផ្គង់​ទៅតាមមន្ទីរពេទ្យនានា​ នៅទូទាំងប្រទេសផងដែរ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm