សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាល ពិនិត្យការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់

2024/12/10 06:59:09 pm        160

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល ពិនិត្យ គ្រប់គ្រងការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់ ដើម្បី​បញ្ចៀសនូវការ​បង្ក​បញ្ហាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាសុខាភិបាល ។

ក្នុងពេលអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់​មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល នៅក្នុងខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១០ ខែធ្នូ នេះ ជាមួយនឹងការកោតសរសើរ​ពីវឌ្ឍនភាព​ខាងវិស័យសុខាភិបាល ជាពិសេសការបង្កើនគុណភាពសេវាសុខាភិបាល និងផ្តល់អាទិភាពឱ្យបង្កើនធនធានមនុស្សដល់វិស័យជាអាទិភាពមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងក្រមសីលធម៌ និងគ្រប់គ្រងការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់ ព្រោះការគិតគូរ​អំពី​សុខភាពមនុស្ស ជា កិច្ចការសំខាន់ ដោយគិតទាំងបរិមាណ គុណភាព ការពង្រឹងក្រមសីលធម៌​វិជ្ជាជីវៈ ពង្រឹងក្រមប្រតិបត្តិ ជាពិសេស អ្នកផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ។

សូមបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និង​បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍​ឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារ បរិក្ខារ សម្រាប់ការរៀន និងបង្រៀន។ សាកលវិទ្យាល័យ តែងតែសហការល្អជាមួយ​មន្ទីរពេទ្យជាតិ និងខេត្តធំៗ​ និងដៃគូរអន្តរជាតិ​ នានាដើម្បីបញ្ជូននិសិ្សតទៅធ្វើកម្ម សិក្សាគ្លីនិក និងអនុវត្តជាក់ស្តែង។

ក្នុងគោលបំណងចូលរួមពង្រឹងគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាលនិងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសុខភាពនៅកម្ពុជាឱ្យកាន់តែមានស្តង់ដារខ្ពស់ថែមទៀត និងដោយមានការគាំទ្រ​ពីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល នៅឆ្នាំ២០១៣ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) បានស្នើសុំ ​បង្កើតនូវមន្ទីរពេទ្យសាកលវិទ្យាល័យ ដែល​ជាគ្រឹះស្ថាន​ផ្តល់សេវាសុខាភិបាលមួយ ស្ថិតនៅក្រោមការគ្រប់គ្រង របស់សាកលវិទ្យាល័យ ហើយមានតួនាទីទាំងធ្វើការផ្តល់សេវា ថែទាំព្យាបាលផង ទាំងបណ្តុះបណ្តាលទ្រឹស្តី និង អនុវត្តផង និងទាំងធ្វើការងារស្រាវជ្រាវលើវិស័យសុខាភិបាលផងដែរ ៕ អត្ថបទ៖ មុត សុទ្ធ

 


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        73
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm