សម្តេចធិបតី ណែនាំដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវបង្កើនការវិនិយោគលើការបណ្ដុះបណ្ដាលគ្រូពេទ្យ

2024/12/10 07:22:57 pm        203

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ណែនាំដល់ក្រសួងសុខាភិបាល និងវិស័យឯកជនដែលកំពុងប្រកបរបបលើការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ គឺត្រូវបង្កើនការវិនិយោគលើការបណ្ដុះបណ្ដាលគ្រូពេទ្យរបស់ខ្លួនឱ្យមានសមត្ថភាពខ្ពស់ អាចផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ។

សម្ដេចធីបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍នៅក្នុងឱកាសនោះថា គ្រូពេទ្យពូកែម្នាក់ គឺជាទ្រព្យសកម្មមួយរបស់ស្ថាប័នពេទ្យទាំងរដ្ឋ និងឯកជន ពីព្រោះនៅពេលមន្ទីរពេទ្យមួយមានគ្រូពេទ្យខ្លាំងម្នាក់ គឺស្នើនឹងមានគ្រូពេទ្យធម្មតារហូតទៅដល់១០នាក់ ដែលនេះគឺជាអ្វីដែលស្ថាប័នរដ្ឋ និងវិស័យឯកជនត្រូវបង្កើនការវិនិយោគទៅលើសមត្ថភាពគ្រូពេទ្យ។

សម្ដេចធិបតី ក៏បានរម្លឹកទៅដល់ការប្រឡងជ្រើសរើស សិស្ស-និស្សិតពេទ្យផងដែរ។ សម្ដេចផ្ដាំមិនឱ្យមានការជ្រើរើសនិស្សិតពេទ្យជាប់ចូលរៀនដោយមិនមានការប្រឡងឡើយ។ សម្ដេចក៏បានផ្ដាំដល់និស្សិតពេទ្យត្រូវចង់ចាំថា អាជីពគ្រូពេទ្យ គឺកំពុងដើរតួនាទីជាទេវាតា ពីព្រោះធ្វើការងារទេវតា គឺសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ ដូច្នេះគ្រូត្រូវប្រកាន់ភ្ជាប់នូវជំនាញបច្ចេកទេស និងក្រមសីលធម៌ វិជ្ជាជីវៈ។

ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ក្រសួងសុខាភិបាល និងវិស័យឯកជនធ្វើការងារលើការផ្ដល់សេវាសុខាភិបាល ត្រូវការធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរតាមរយៈការបន្តអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល និងផ្ដោតការយកចិត្តទុកដាក់បន្ថែមទាំងជំនាញបច្ចេកទេ ជំនាញរឹង និងជំនាញទន់ ជាពិសេសការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបម្រើសេវាជូនដល់ប្រជាពលរដ្ឋនៅតាមសុខាភិបាលរដ្ឋ និងឯកជន៕អត្ថបទ៖ វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        99
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm