ធនាគារADB បាននិងកំពុងជំរុញវិស័យ MSMEs ឱ្យរីកចម្រើន​តាមរយៈការផ្តល់​ប្រាក់កម្ចី​ទៅ​ឱ្យដៃគូ​សហការ

2024/12/10 07:50:34 pm        209

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន និងកំពុងជំរុញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជាឱ្យមានភាពរីកចម្រើន តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ចំនួន ១០​លាន​ដុល្លារ​ទៅ​ឱ្យ​ធនាគារ​ប្រៃសណីយ៍កម្ពុជា។បន្ទាប់មកធនាគារប្រៃសណីយ៍កម្ពុជា បន្តផ្តល់ប្រាក់កម្ចី​ទៅ​ឱ្យ​អតិថិជន​ដែលយកទៅប្រើប្រាស់ក្នុងវិស័យ MSMEs និងជាពិសេសសហគ្រិនជាស្រ្តី។

លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធនាគារ ADB និងក្រុម​អ្នក​សារ​ព័ត៌មានចុះទស្សនកិច្ចនៅអាជីវកម្មធ្វើស្រែអំបិលរបស់អ្នកស្រី ហុង ស្រីមុំ ដែលទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារប្រៃសណីយ៍កម្ពុជា។

នៅក្នុងឱកាសនោះ លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានប្រសាសន៍ថា ក្នុង​នាម​ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រីពិតជា​មាន​ក្តីរំភើប​រីក​ណាស់​នៅ​ពេល​អ្នក​ទទួល​ផល​ពី​គម្រោង ដូចជាអ្នកហុង ស្រីមុំ ខ្ចីលុយពីធនាគារយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព។ លោក​ស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានសុទិដ្ឋិនិយមថា គម្រោងរបស់ADB អាច​ពង្រីក​ភាព​ជា​សហគ្រិនស្រ្តីក្នុងចំណោមស្រី្តដទៃទៀតក្នុងប្រទេសកម្ពុជា ដែលការងារនេះស្រប​គ្នា​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្តរបស់រាជរដ្ឋាភិបាលក្នុងលើកកម្ពស់សហគ្រិនស្រ្តីក្នុងវិស័យ MSMEs។

អ្នកស្រី ហុង ស្រីមុំ ម្ចាស់អាជីវកម្មធ្វើស្រែអំបិល ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត បានលើក​ឡើង​ដែ​រ​ថា កម្ចីដែលទទួលពីធនាគារប្រៃសណីយ៍កម្ពុជា អ្នកស្រីយកទៅពង្រីកអាជីវកម្មធ្វើស្រែអំបិល និង​រៀប​ចំ​ឃ្លាំងសម្រាប់ទុកដាក់អំបិល។ លើសពីនេះ អ្នកស្រីបាន​ជំរុញ​ដល់​សហគ្រិន​ជា​ស្រ្តី​គួរ​ហ៊ាន​ខ្ចី​លុយ​ពីធនាគារដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យមានភាពរីកចម្រើន។

កាលពី​អំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារ​ប្រៃសណីយ៍​កម្ពុជា​ (CP Bank) បានចុះហត្ថលេខាលើប្រាក់កម្ចីរហូតដល់ ១0 លានដុល្លារ ដើម្បីគាំទ្រ​ដល់​ការ​ស្ដារ​ឡើង វិញនូវស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ពី​ផល​ប៉ះ​ពាល់​កន្លងមកដោយជំងឺកូវីដ១៩ តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ យ៉ាង​ហោច​ណាស់ ​៥0% នៃប្រាក់កម្ចីនេះត្រូវ​បាន​បម្រុង​សម្រាប់​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ដល់​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។

បន្ថែមលើនេះ ធនាគារ ADB ក៏ជួយធនាគារ CP Bank ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ និង​ការ​ពង្រឹង​សិទ្ធិអំណាចរបស់ស្ត្រីទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន តាមរយៈការ​បង្កើត​ផែន​ការ​សកម្ម​ភា​ពយេនឌ័រ និងការតែងតាំងជនបង្គោលផ្នែកយេនឌ័រក្នុងចំណោមបុគ្គលិក៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm