ឯកឧត្តម ទ្រី ដាលុច ប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើត​រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ

2024/12/10 08:00:40 pm        106

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានការរៀបចំកម្មវិធីមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានយុវជនគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជាសមាជិកសមាជិកាក្រុមការងារថ្នាក់ខេត្ត និង អនុប្រធាន សមាជិកសមាជិកាគណបក្សស្រុក និងគណបក្សឃុំចូលរួមប្រមាណ ៧០០ នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម បានរំលឹកឡើងនូវទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា” ជាថ្ងៃរំលឹកនូវប្រវត្តិសាស្ត្រដែលមានកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី រួបរួមគ្នានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នូល ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរំដោះប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តមក៍បានសម្តែងការគោរព និងដឹងគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈអធិបតី កិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងជាប្រធានព្រឹទ្ធសភា ដែលជាអគ្គស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានប្រើអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីប្រមូលផ្តុំអ្នកស្នេហាជាតិ ប្រយុទ្ធ ផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត និងបានទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅនេះវិលត្រឡប់មកវិញបាន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បានជម្រាបជូនដល់អង្គពិធីផងដែរថា ដំណើរការសាងសង់ទីស្នាក់ការគណបក្សឃុំទាំង៧ ដែលជាអំណោយរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននិងកំពុងដំណើរតាមផែនការដោយរលូន ដោយការសាងសង់ដំណាក់កាលទី១ នេះមាន ៣ឃុំ គឺទីស្នាក់ការគណបក្សឃុំសាគ្រាម ឃុំផាន់ញើម និងឃុំទួលគ្រើល ដែលក្នុងមួយអគារចំណោយអស់ថវិកា ៣៧.០០០ ដុល្លារអាមេរិក (តំម្លៃនេះមិនត្រូវបានរាប់បញ្ចូលលើការធ្វើរបង និងថ្លៃដីនោះទេ) ហើយបានប្រគល់ប្រាក់កក់ចំនួន ១០.០០០ ដុល្លារអាមេរិកដល់អ្នកម៉ៅការសាងសង់រួចហើយ។ ដោយឡែក ចំពោះឃុំដូងវិញ ទីតាំងដីសម្រាប់សាងសង់ទីស្នាក់ការគណបក្សថ្មីក៏ត្រូវបានទិញរួចរាល់ហើយដែរ ដោយចំណាយថវិកាអស់ ១៦.៥០០ ដុល្លារអាមេរិក។  

ក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយមួយចំនួនរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព មកប្រគល់ជូនផងដែរ ដែលក្នុងនោះ គណបក្សស្រុកទទួលបានអង្ករ ៣តោន ថវិកា ៥.០០០.០០០ រៀល, គណបក្សឃុំទាំង៧ ក្នុងមួយឃុំទទួលបាន អង្ករ ១តោន និងថវិកា ៤.០០០.០០០ រៀល, មន្ត្រីក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូន ពូមីងកសិករ កម្មករ ដែលមាន វត្តមានសរុបចំនួន ៦០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០ រៀល ព្រមទាំងចំណាយផ្សេងៗទៀតសរុបអស់ថវិកា ១០៥.០០០.០០០ រៀល៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm