ការបិទ​ខ្ទប់​ប្រមូលផ្ដុំ​ជម្រើសជាតិ​បែង​ចែកជា ២​ទម្រង់ ខណៈ​កីឡា ១០​ប្រភេទ​កំពុង​ហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិមរតក​តេ​ជោ​

2021/10/28 05:07:16 pm        144

​ស៊ីហ្គេម៖ យោងតាម​ការបញ្ជាក់រ​បស់​មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ការបិទ​ខ្ទប់​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិត្រូវបាន​បែងចែក​ជា ២ទម្រង់ ទី​១-​បិទ​ខ្ទប់​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ទី​២-​ការបិទ​ខ្ទប់​ហ្វឹ​កាត់​តាម​សហព័ន្ធ​កីឡា​ជាតិដែលមាន​លទ្ធភាព និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ។​

​លោក ប៊ុន សុខ ប្រធាន​មជ្ឈមណ្ឌលបាន​បញ្ជាក់ថា ការបិទ​ខ្ទប់​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោគឺមាន ១៨​ប្រភេទក្នុងនោះ​មាន​អនុរក្ស គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ៤៥២​នាក់ ដោយ​បែងចែក​ការប្រមូលផ្ដុំ​ជា ៣​ជំហានដោយ​ជំហាន​ទី​១ មាន​កីឡា ១០ប្រភេទត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ប្រមូលផ្ដុំ​មុនកាលពីដើម​ខែតុលា​កន្ល​ង​ទៅ រហូតដល់​ដំណាច់ឆ្នាំ​២០២១ នេះ។​ ​រីឯ​ជំហាន​ទី​២ មាន​កីឡា ៥​ប្រភេទ និង​ជំហាន​ទី​៣ មាន​កីឡា ៣​ប្រភេទដែល​គ្រោង​ចូល​ប្រមូលផ្ដុំ​ជា​បន្ដបន្ទាប់នាពេលខាងមុខ។ ចំណែក​ទម្រង់​ទី​២ មជ្ឈមណ្ឌលសហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិដែលមាន​លទ្ធភាព និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ដោយ​អនុវត្តតាម​គោលការណ៍ និង​ស្ដង់ដារ SOP តែមួយដើម្បី​ឲ្យ​សហព័ន្ធ​អាច​រៀបចំ និង​ដំណើរការ​ខ្លួនឯងបានប្រកបដោយ​សុវត្ថិភាព។​

​លោក​បន្ដថា ការបិទ​ខ្ទប់​ហ្វឹកហាត់​នេះធ្វើឡើង​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC ក៏ដូចជា​ថ្នាក់ដឹកនាំ CAMSOC ផ្សេងៗ​ទៀត រួមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ ដើម្បី​ជំរុញ​ការហ្វឹកហាត់​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាពត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាមផង ពិសេស​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm