បណ្តាប្រទេសនៅអឺរ៉ុប ផ្អាកការសម្រេចលើការស្នើសុំសិទ្ធិជ្រកកោនសម្រាប់ជនភៀសខ្លួនស៊ីរី

2024/12/10 08:19:54 pm        184

បណ្តាប្រទេសនៅអឺរ៉ុប បានផ្អាកដំណើរការនៃពាក្យសុំសិទ្ធិជ្រកកោនដែលត្រូវបានបញ្ជូនមកដោយជនភៀសខ្លួនស៊ីរី។ ការផ្អាកនេះកើតមានឡើងបន្ទាប់ពីការដួលរលំរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Bashar al-Assad ក្នុងប្រទេសស៊ីរី។

ប្រទេសអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានផ្អាកការសម្រេចចិត្តលើនីតិវិធីសុំសិទ្ធជ្រកកោន ទាក់ទងនឹងជនភៀសខ្លួនស៊ីរី។ ប្រទេសអាល្លឺម៉ង់ គឺជាប្រទេសដែលផ្តល់ទីជ្រកកោនដល់ប្រជាជនច្រើនជាងគេមានដើមកំណើតស៊ីរី នៅខាងក្រៅប្រទេសស៊ីរី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលោកស្រីនិយាយថា ជនភៀសខ្លួនជាច្រើនដែលបានស្វែងរកការការពារនៅក្នុងប្រទេសអាល្លឺម៉ង់ពេលនេះមានក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅប្រទេសកំណើតស៊ីរីរបស់ពួកគេវិញ។ លោកស្រីនិយាយ ថា «ទោះជាយ៉ាងណា ស្ថានភាពនៅក្នុងប្រទេសស៊ីរី បច្ចុប្បន្នមិនច្បាស់លាស់នោះទេ»។

រដ្ឋមន្ត្រីរូបនេះ បាននិយាយថា អាជ្ញាធរប្រទេសអាល្លឺម៉ង់បាន «ផ្អាកការសម្រេច លើនីតិវិធីសុំសិទ្ធិជ្រកកោនដែលនៅបន្តរហូតដល់ស្ថានភាពប្រាកដប្រជាជាងនេះ»។

ចក្រភពអង់គ្លេស និងប្រទេសបែលហ្សិក ក៏បានសម្រេចចិត្តផ្អាកដំណើរការពាក្យសុំសិទ្ធិជ្រកកោនដែលដាក់ស្នើដោយពលរដ្ឋស៊ីរីផងដែរ។

ប្រទេសស៊ុយអែត និងបារាំង ក៏ត្រូវបានគេរំពឹងថានឹងមានចំណាត់ការស្រដៀងគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ជនភៀសខ្លួនស៊ីរីរាប់លាននាក់កំពុងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នថាតើ វាមានសុវត្ថិភាពប៉ុណ្ណាក្នុងការវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm