អនុប្រធានទី១ រដ្ឋសភា អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភី​អាហារូបករណ៍របស់រាជរដ្ឋាភិបាល​អូស្រ្តាលីចូលជួបសម្តែងការគួរសមមុនចេញទៅបន្តការសិក្សា

2024/12/10 09:39:13 pm        91

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច​មហា​រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២៤ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់​ឆ្នាំសិក្សា២០២៥ ចំនួន៣៤នាក់ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ នៅ​វិមានរដ្ឋសភា មុនពេលចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាពេលខាងមុខ។

លោកស្រី ញឹម ដាលីន តំណាងនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី បាន​ឡើងមានមតិគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែល​បាន​ផ្តល់​កិត្តិយស និងឱកាសឱ្យក្រុមនិស្សិតជ័យលាភីទាំង៣៤នាក់ បានចូលជួបសម្តែងការគួរសម និង​ទទួលអនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធន៍នានា ដើម្បីក្រុម​និស្សិត​បាន​សិក្សា​ស្វែង​យល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែម​មុន​នឹង​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេសអូស្ត្រាលី។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ដ្ឋសភា បានមានប្រសាសន៍​សំដែង​ការ​អបអរ​សាទរ និងបង្ហាញនូវមោទនភាព និងមានក្តីសប្បាយរីករាយចំពោះនិស្សិតទាំងអស់ និង​ក្រុម​គ្រួសារ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រាលី គឺជា​អាហា​រូបករណ៍មួយដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹម​ថា​ក្រុម​និស្សិត​ទាំង​អស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍ​ធន​ធាន​មនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិនាពេលអនាគត។

ក្នុង​នាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំដែង នូវអំណរគុណជាខ្លាំងដល់រដ្ឋាភិបាលអូស្រាលី និងប្រជាជន អូស្ត្រាលី​ដែល​បាន​បន្ត​ការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គម កម្ពុជា ជាពិសេស​បាន​បង្កើត​ឱ្យ​មាន​កម្ម​វិធី​អាហារូបករណ៍អូស្ត្រាលី តាំងពី ឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ននេះ ដែលមាន​និស្សិត​ជ័យ​លាភី​ចម្រុះ ទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទៅសិក្សា​រៀន​សូត្រ​។

ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរ​គុណ​ជា​ខ្លាំង​ដល់​រាជ​រដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាលទី១​។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍​បង្ហាញ​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដល់​ក្រុម​និស្សិត​ទាំងអស់បានយល់ដឹង ទាក់ទងនឹងកិច្ចការងារ​ដែល​រដ្ឋសភា​បាន​ខិតខំ​បំពេញ​យ៉ាង​សកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឱ្យក្លាយជានីតិរដ្ឋ មាន​ការ​អភិវឌ្ឍ​រីក​ចម្រើនជឿនលឿន ស្របទៅតាមតួនាទីភារកិច្ចដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង​បទ​បញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាទៅលើមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ មុខងារពង្រីក និង​ពង្រឹងការទូតសភា ជាដើម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ គឺ​ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្រ្តីទី១ ក្នុង​ប្រវត្តិ​សាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ ដោយសារ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ផ្ទាល់​ធ្លាប់​ធ្វើជាសាស្ត្រាចារ្យ និងជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវ និងជាអ្នករៀនសូត្រ​ជា​រៀង​រហូតមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានចែករំលែកបទពិសោធ ដល់ក្រុមនិស្សិត​បាន​យល់​ដឹង​ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានធ្វើការផ្ដាំ​ផ្ញើ​ឱ្យ​និស្សិតទាំ​ង​អស់​ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និង​ស្វ័យរៀនសូត្រ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែលមក​ពី​បណ្តា​ប្រទេស​នានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗពីនិស្សិតនានា ដែលជាការឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​នៃ​ការចែ​ករំលែក និងការទទួលយក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ សូមជួយផ្សព្វ​ផ្សាយ​ពីចំណុច​វិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានច្រើន រួមមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីក​ចម្រើន​លើ​គ្រប់វិស័យ រួមទាំងយុទ្ធសាស្រ្តដ៏ជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូន​ដល់ប្រជាជនកម្ពុជា ដែលនាំឱ្យកម្ពុជា អាចបើកសេដ្ឋកិច្ចជាធម្មតាឡើងវិញជាដើម។ លើសពីនេះទៀត ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេ​ស​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា ក៏ដូចជាជួយទាក់ទាញប្រជាជនអូស្ត្រាលី និងបណ្តាមិត្តភ័ក្ត្របរទេសដែលក្មួយៗស្គាល់ ឱ្យគេ​មកលេងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm