អាជ្ញាធរខេត្តក្រចេះ អនុវត្តការ​រឹតបន្តឹងយានយន្តខុសលក្ខណៈបច្ចេកទេស ឃាត់បានចំនួន ៩៧គ្រឿង

2024/12/10 09:52:49 pm        97

បន្ទាប់ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ធ្វើការអំពាវនាវចំពោះម្ចាស់រថយន្ត និង​អ្នក​បើកបរ​រថយន្ត​ទាំងអស់ មិនឲ្យមានការកែច្នៃ តទ្រុង និងដឹកផ្ទុកទំនិញសំពីងសំពោង ខុស​លក្ខណៈ​បច្ចេក​ទេស កាលពីពេលថ្មីៗកន្លងទៅនេះ។

ជាក់ស្ដែង ដោយគិតត្រឹមរយៈពេល៥ថ្ងៃ នៅដើមខែធ្នូ ឆ្នាំ២០២៤នេះ មានរថយន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស ចំនួន ៩៧គ្រឿងរួចមកហើយ ដែលត្រូវបាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​យាន​យន្ត​កែច្នៃ​ថ្នាក់​ខេត្ត ធ្វើការឃាត់ និងបញ្ជារឲ្យកាត់ទ្រុងនៅនឹងកន្លែង។

តាមការបញ្ជាក់ពីលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​យាន​យន្ត​កែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ខេត្ត បានឲ្យដឹងថា ដោយមានការណែនាំ និង​ដាក់​ទិស​ដៅ​បន្ថែម ពីលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រុម​ការ​ងារ​ចម្រុះ បានដាក់គោលដៅចំនួន ២ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។

លោកបានបន្តថា ដោយគិតចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារ​ត្រួត​ពិនិត្យ​យាន​យន្តថ្នាក់ខេត្ត និងក្រុមការងារស្រុកស្នួល ខាងកាត់ទ្រុង បានដាក់គោលដៅ​ត្រួត​ពិនិត្យ នៅស្រុកឆ្លូង និងស្រុកស្នួល។ ត្រួតពិនិត្យរថយន្តសរុបបានចំនួន ១១៨គ្រឿង ក្នុងនោះ ឃាត់​បានរថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន ៩៧គ្រឿង រួមមាន៖ រថយន្ត​តទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស តម្រូវឲ្យកាត់ទ្រុងតចេញនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ១៥គ្រឿង ដោះ​ភ្លើង​ហ្វាបំភ្លឺ ចំនួន ៤គ្រឿង និងរថយន្តឯកសារមិនគ្រប់គ្រាន់ ចំនួន ៧៨គ្រឿង។

អភិបាលរងខេត្តក្រចេះរូបនេះ បានបញ្ជាក់បន្ថែមថា ក្រុមការងារបានណែនាំដល់អ្នកបើកបរ ឬ​ម្ចាស់​រថយន្ត មិនត្រូវតទ្រុងបន្តទៀត មិនត្រូវផ្ទុកទំនិញសំពីងសំពោង មិនត្រូវបំពាក់​ភ្លើង​បំភ្លឺ​ខុស​បច្ចេក​ទេស រថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់។

ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់៕ ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        46
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm