Bayern Munich ស្គាល់​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​លើកដំបូង​តាំងពី​ឆ្នាំ​១៩៧៨

2021/10/28 05:36:27 pm        103

​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich បាន​ស្គាល់​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ​១៩៧៨ ក្រោយ​ចាញ់​នៅ​ទឹកដី Borussia Monchengladbach ៥-០ ជុំ​ទី​២ ពានរង្វាន់ German Cup​។

​​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​តាំងពី​នាទី​ទី២ ដោយ Kouadio Kone ហើយ​និង​នាំមុខ​ដល់​ទៅ ៣-០ ត្រឹម​នាទី​ទី២១ ដោយ​Ramy Bensebaini ពីរ​គ្រាប់​ម្នាក់ឯង​។ ​​Breel Embolo ចូល​វគ្គ​ទី២ រកបាន​ពីរ​គ្រាប់​ម្នាក់​ដែរ​នៅ​នាទី​ទី៥១ និង ៥៧​។ ​​Bayern Munich គ្រប់គ្រង​បាល់ និង​មានឱកាស​ជាច្រើន​ក្នុងការ​ប្រកួត​នេះ​តែ​រក​គ្រាប់​បាល់​មិនបាន​ឯ Monchengladbach មានឱកាស​ស៊ុត​ចំ​គោលដៅ​តែ ៦លើក​គត់​សំរេចបាន ៥គ្រាប់​។ ​​នេះ​ជា​បរាជ័យ​ទី២ របស់ Bayern Munich ក្រោម​ការដឹក​នា​របស់​លោក Julian Nagelsmann ដែល​កំពុង​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ព្យាបាល​ជំងឺ Covid-19 ហើយក៏​បានបញ្ចប់​ការ​ស៊ុត​បញ្ចូល​ទី ៨៥ប្រកួត​ជាប់​គ្នា​ផងដែរ​។

​​ចុងក្រោយ​បំផុត​ដែល Bayern Munich ចាញ់​ធ្ងន់ធ្ងរ​គឺ​តាំងពី ៤៣ឆ្នាំមុន​គឺ​ចាញ់ Fortuna Dusseldorf ៧-១ នៅ Bundesliga​។ ​​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​មិនទាន់​បំបែក​នៅឡើយ​គឺ​ចាញ់ Schalke ៧-០ ក្នុង​ទឹកដី​ខ្លួនឯង​នៅ​ឆ្នាំ១៩៧៦៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm