អ៊ីរ៉ង់​និយាយ​ថា ការចរចា​នុយក្លេអ៊ែរ​នៅ​ទីក្រុង​វី​យែ​ន​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ដំណាច់ខែ​វិច្ឆិកា

2021/10/28 05:55:27 pm        152

​អ៊ីរ៉ង់៖ អ្នកចរចា​នុយក្លេអ៊ែរ​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់​បាន​និយាយ​ថា កិច្ចចរចា​ពហុភាគី​នៅ​រដ្ឋធានី​វី​យែ​នប្រទេស​អូទ្រីសដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ របស់​ប្រទេស​ជាមួយ​មហាអំណាច​ពិភពលោក​នឹង​ចាប់ផ្ដើម​ឡើងវិញ​មុន​ដំណាច់ខែ​វិច្ឆិកា​។

​លោក Ali Bagheri Kani ដែល​បាន​ក្លាយជា​ប្រធាន​អ្នកចរចា​នុយក្លេអ៊ែរ​ថ្មី​កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ​បានប្រកាស​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ​ជាមួយ​ក្រុមមន្ត្រី​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល ​ដោយ​និយាយថា​កាលបរិច្ឆេទ​ពិត​ជាក់លាក់​នឹងត្រូវ​ប្រកាស​នៅ​សប្តាហ៍​ក្រោយ​។ កិច្ចចរចា ​៦​ជុំ​ជាមួយ​ប្រទេស​ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និង​ចក្រភព​អង់គ្លេស​នៅ​រដ្ឋធានី​អូទ្រីស ដោយមាន​សហរដ្ឋអាមេរិក​ចូលរួម​ដោយ​ប្រយោលបានបញ្ចប់​កាលពី​ចុងខែ​មិថុនា ដើម្បី​អនុញ្ញាតឱ្យ​រដ្ឋបាល​រប​ស់​ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raisi ចាប់ផ្តើម​ការចរចា​ជាថ្មី​។

​សហរដ្ឋអាមេរិកដែល​បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរជា​ឯកតោភាគី​ ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ផ្លូវការ​ថាផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA) កាលពី​ក្នុង​ឆ្នាំ២០១៨ និង​បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់ បាន​និយាយ​ជាច្រើន​សប្តាហ៍​ថា ទ្វារ​វិល​ត្រលប់​ទៅរក​កិច្ចចរចា​នឹងមិន​នៅតែ​បើកចំហ​ជា​រៀងរហូត​នោះទេ ខណៈដែល​ក្រុមមន្ត្រី​អ៊ីរ៉ង់​បាន​និយាយថា ពួកគេ​នឹង​ត្រឡប់មកវិញក្នុងពេល​ឆាប់ៗ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        349
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        348
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        339

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm