ប្រទេសស៊ីរី ប្រឈមនឹងលទ្ធភាពក្លាយជាមជ្ឈមណ្ឌលថ្មីសម្រាប់ភេរវកម្មអន្តរជាតិ។ នេះបើតាមអ្នកជំនាញទំនាក់ទំនងអន្តរជាតិចិន។
លោក Zhu Yongbiao នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាហ្វហ្គានីស្ថាននៃសាលានយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Lanzhou បាននិយាយថា៖«ចំពោះផលវិបាក ខ្ញុំគិតថា អ្វីដែលសំខាន់បំផុត គឺត្រូវធានាថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី មិនកើនឡើងភាពតានតឹង ដល់ចំណុចដែល ប្រទេសនេះ ប្រែក្លាយទៅជាកន្លែងបណ្តុះបណ្តាលនៃអំពើភេរវកម្ម និងលទ្ធិជ្រុលនិយម។ ចំណែកទី២ យើងចាំបាច់ត្រូវធ្វើឲ្យប្រាកដថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី មិនបង្កផលប៉ះពាល់ដោយសារព្រឹត្តិការណ៍កើតឡើងជាបន្តបន្ទាប់នោះទេ។
យោងទៅតាមលោក Yongbiao បានឲ្យដឹងថា ការពិតដែលថា លោក បាសា អាល់-អាសាដ (Bashar al-Assad) បានគ្រប់គ្រងកាន់អំណាច រហូតមកដល់ពេលនេះ គឺពិតជាពិបាកក្នុងការសម្រេចបានណាស់ ។ លោកបានបន្ថែមថា៖«យើងអាចនិយាយបានថា ទាំងភាពតានតឹងផ្ទៃក្នុង និងសម្ពាធខាងក្រៅ រួមទាំងកងកម្លាំងប្រឆាំងដែលគាំទ្រដោយរដ្ឋបរទេស មានច្រើនលើសលប់សម្រាប់ទីក្រុងដាម៉ាស និងរបបលោក អាសាស។ អ្នកជំនាញរូបនេះ បានចង្អុលបង្ហាញថា៖«ការចាកចេញរបស់លោក អាសាដនេះ មិនមែនជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលទេ ដោយពិចារណាថា លោកប្រឈមមុខនឹងជម្លោះមិនឈប់ឈរ និងធ្ងន់ធ្ងរពីគ្រប់ភាគីទាំងអស់»។
លោក Zhu Yongbiao បានគូសបញ្ជាក់ថា ប្រទេសចិនមិនមានផលប្រយោជន៍សំខាន់ ក្នុងប្រទេសស៊ីរី ដែលអាចរងគ្រោះថ្នាក់ដោយសារព្រឹត្តិការណ៍ដែលកើតឡើងនោះទេ។ យោងតាមលោក ឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅមជ្ឈិមបូព៌ា មានកម្រិតដោយសារតែ «តាមទម្លាប់ គោលនយោបាយមជ្ឈិមបូព៌ារបស់ចិនមានការប្រុងប្រយ័ត្ន និងគិតតែពីខ្លួនឯងទេ។ លោកបានសង្កត់ធ្ងន់ថា ចិនក៏មិនមានយុទ្ធសាស្ត្រថេរ ឬគោលដៅយុទ្ធសាស្ត្រនៅមជ្ឈិមបូព៌ាដែរ ហើយមិនដូចអ៊ីរ៉ង់ និងរុស្ស៊ីទេ ខ្លួនមិនមានផលប្រយោជន៍ច្បាស់លាស់ ក្នុងប្រទេសស៊ីរី»។