ភ្នំពេញ ៖ មនុស្សចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត ២គ្រឿងបុកគ្នា នៅព្រឹកព្រលឹមវេលាម៉ោង៥ និង១៥ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
បើយោងតាមសមត្ថកិច្ចស្រុកមោងឫស្សី បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿង ដែលបានបុកគ្នានោះ គឺម៉ាកហ៊ីណូ (HINO) ១គ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-1566អ្នកបើកបរមិនស្គាល់ឈ្មោះរត់គេចខ្លួនបាត់ បានបុកនិងរថយន្ត ១គ្រឿងទៀត ម៉ាកនីសសាន់ ពាក់ស្លាកលេខបាត់ដំប2B-2211 កំពុងបើកបរទិសដៅច្រាស់គ្នា ភ្នំពេញ-បាត់ដំបង ។
ប្រភពបានបន្តថា ករណីនេះ បានបណ្តាលឲ្យស្លាប់មនុស្ស ៥នាក់ និងរបួសម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកស្រុកមោងឫស្សី ។ ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



