សារព័ត៌មាន Washington Post បានរាយការណ៍ថា ទាហានអាមេរិកដែលឈរជើង នៅក្នុងប្រទេសស៊ីរីបានជួយអង្គភាពកងជីវពលដែលជាសម្ព័ន្ធមិត្ត ក្នុងការដណ្តើមយកទីតាំងយុទ្ធសាស្ត្រមួយចំនួន បន្ទាប់ពីក្រុមប្រឆាំងឡើងកាន់អំណាច នៅក្នុងប្រទេសនេះ។
យោងតាមប្រភពរបស់កាសែតនេះ យោធាអាមេរិកដែលរក្សាកម្លាំងប្រហែល ៨០០នាក់ នៅទូទាំងទីតាំងផ្សេងៗ នៅភាគខាងកើតប្រទេសស៊ីរី បានសម្របសម្រួល និងបើកឲ្យកងជីវពលសម្ព័ន្ធមិត្តដណ្តើមយកទឹកដីយុទ្ធសាស្ត្រ ដែលកាន់កាប់អស់រយៈពេលជាច្រើនឆ្នាំដោយលោក អាសាដ និងអ៊ីរ៉ង់ ហើយបានលើកទឹកចិត្តអ៊ីរ៉ាក់ដែលជាប្រទេសជិតខាង ឲ្យរារាំងកងកម្លាំងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅទីនោះ មិនឲ្យឆ្លងព្រំដែនចូលស៊ីរី»។
អត្ថបទសារព័ត៌មាននេះ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងយោធាអាមេរិករហូតមកដល់ពេលនេះ បានផ្តោតលើការទប់ស្កាត់ក្រុមភេរវកររដ្ឋឥស្លាមពីការទាញយកផលប្រយោជន៍ពីភាពវឹកវរនេះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណអ្នកស្រី Sabrina Singh បាននិយាយនៅមុននេះថា សហរដ្ឋអាមេរិក មិនមានគម្រោងបង្កើនចំនួនទាហានរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីទេ។