អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៊ីរ៉ង់អំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការកាន់កាប់ស៊ីរី ដោយកងទ័ពអ៊ីស្រាអែល។
ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Baghaei បានថ្កោលទោសការឈ្លានពានដោយយោធានៃរបបជ្វីហ្វលើទឹកដីស៊ីរី នៅពេលមួយដែលប្រជាជនស៊ីរី កំពុងដោះស្រាយការផ្លាស់ប្តូរមួយចំនួន ដែលបណ្តាលមកពីការផ្លាស់ប្តូររបបនេះ ដោយហៅការឈ្លានពាននេះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន និងនាំយករបបកាន់កាប់នេះ ឲ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។