រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅថ្ងៃអង្គារនេះ បានបញ្ជាក់ឡើងវិញពីអ្វីដែលលោកចាត់ទុកថាជាការប្តេជ្ញាចិត្តធ្វើឲ្យញញើតរឹងដូចប៉ានដែកចំពោះជប៉ុន និងកូរ៉េខាងត្បូង ជាការប្រឈមបង្កឡើងដោយចិននៅក្នុងសមុទ្រចិនខាងកើត ។
អំឡុងជំនួបជាមួយសមភាគីជប៉ុនលោក Gen Nakatani នៅក្នុងទីក្រុងតូក្យូ លោក Austin និយាយថា ពួកយើងជួបគ្នាពិភាក្សាលើការប្រឈមទាំងអស់នេះ ដោយមានជំនឿចិត្ត និងសេចក្តីតាំងចិត្ត ហើយពួកយើងនៅតែប្តេជ្ញាចិត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រវត្តិសាស្ត្ររបស់យើង ជាមួយសាធារណរដ្ឋកូរ៉េ ។
លោកថា បច្ចុប្បន្នពួកយើងបានមើលឃើញច្បាស់ពីបញ្ហាប្រឈមចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់មួយនេះ និងនៅទូទាំងពិភពលោក រួមទាំងអាកប្បកិរិយាបង្ខិតបង្ខំរបស់សាធារណរដ្ឋប្រជាមានិតចិន នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ហើយនិងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ។
លោក Austinបានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba ផងដែរនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាលើបញ្ហាក្នុងតំបន់ ។
លោក Austin បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនកាលពីយប់ថ្ងៃអាទិត្យ ក្រោយលុបចោលដំណើរទស្សនកិច្ចតាមការគ្រោងទុករបស់លោកទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីការប៉ុនប៉ងពុំបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol ក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន ៕


