អ៊ីស្រាអែលបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានឆ្លងកាត់តំបន់ទ្រនាប់ស៊ីរីទេ

2024/12/11 01:37:29 am        78

អ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១០ ខែធ្នូរ) នេះ បានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានឆ្លងចូលទៅក្នុងដែនដីស៊ីរី ហួសតំបន់ទ្រនាប់ជាមួយនឹងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល បន្ទាប់ពីប្រភពស៊ីរី បាននិយាយថា ការលុកលុយបានលាតសន្ធឹងដល់ចម្ងាយ ២៥គីឡូម៉ែត្រនៃរដ្ឋធានីដាម៉ាស។

គួរបញ្ជាក់ថា ទាហានអ៊ីស្រាអែលបានផ្លាស់ទៅតំបន់ទ្រនាប់ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៧៣ ខណៈរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានដួលរលំនៅចុងសប្តាហ៍ ដោយសារកម្លាំងក្រុមឧទ្ទាមដែលរុលទៅមុខពីភាគខាងជើង។

ចំណាត់ការរបស់អ៊ីស្រាអែល អមដោយការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ បានឃើញកងកម្លាំងពិសេសរឹបអូសបានទីតាំងឈរជើងដែលបោះបង់ចោល នៅផ្នែកនៃតំបន់ភ្នំ Hermon របស់ស៊ីរី ជាចំណុចយុទ្ធសាស្ត្រដែលអាចមើលឃើញរដ្ឋធានីស៊ីរី ជាក្នុងអ្វីដែលមន្ត្រីអ៊ីស្រាអែលហៅថា ជាវិធានការមានកំណត់ និងបណ្តោះអាសន្ន ដើម្បីធានាសន្តិសុខ នៅតាមព្រំដែនរបស់ប្រទេសទាំង២។

ប្រភពសន្តិសុខស៊ីរីមួយ បានឲ្យដឹងថា ទាហានអ៊ីស្រាអែលបានទៅដល់ទីក្រុងតូច Qatana នៅភាគនិរតីនៃទីក្រុងដាម៉ាស ឆ្ពោះទៅភាគខាងកើតនៃតំបន់គ្មានយោធា ប៉ុន្តែអ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបដិសេធការលើកឡើងនេះ។

អ៊ីស្រាអែលបានស្វាគមន៍ការដួលរលំរបបរបស់លោក Assad ដែលជាសម្ព័ន្ធមិត្តរបស់សត្រូវដ៏ធំរបស់ខ្លួន គឺអ៊ីរ៉ង់ ប៉ុន្តែបានប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ចំពោះក្រុមឧទ្ទាមនាំមុខគេ គឺ Hayat Tahrir al-Sham (HTS) ដែលមានឫសគល់ចេញពីចលនាអ៊ិស្លាម ដែលរួមមានទាំងក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាមផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ទាំងអស់ដែលខ្លួនមាន ដើម្បីធានាសន្តិសុខរបស់ប្រទេស បន្ទាប់ពីលោក Assad ត្រូវបានទម្លាក់ពីអំណាច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm