ក្រុម​ការពារ​ជើងឯក Man City ចាញ់ West Ham បាល់ ១១​ម៉ែត្រ​កាត់សេចក្ដី​ធ្លាក់​ត្រឹម​ជុំ​ទី៤ Carabao Cup

2021/10/28 06:10:16 pm        124

​បាល់ទាត់៖ ក្រុម​ការពារ​តំណែង​ជើងឯក​ពានរង្វាន់ Carabao Cup, Manchester City បាន​​ធ្លាក់​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី​៤ ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១៦ ក្រោយ​ចាញ់​នៅ​ទឹកដី West Ham ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។

​​ក្រុម​របស់​លោក Pep Guardiola បាន​ផ្លាស់ប្ដូរ ១១នាក់​ដំបូង​ដល់​ទៅ ៩នាក់​មុន​ពេលដែល Phil Foden, Gabriel Jesus និង Jack Grealish ត្រូវបាន​ផ្លាស់ប្តូរ​ចូល​ដើម្បី​រក​ជ័យជំនះ​ក្នុង​ម៉ោង​ធម្មតា ៩០នាទី​។ ទោះជា​មានឱកាស​សម្រុក​ច្រើន​ក៏ដោយ Manchester City ធ្វើ​អ្វី​ក្រុម​ម្ចាស់ផ្ទះ West Ham មិនបាន​ឡើយ​។ ឈានដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី Phil Foden ដែល​ផ្លាស់ប្តូរ​ចូល​នោះ​គឺជា​កីឡាករ​ម្នាក់​គត់​ដែល​ស៊ុត ១១ម៉ែត្រ​មិន​ចូល​ខុស​គោលដៅ​។​ Said Benrahma គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​ចុងក្រោយ​ឱ្យ West Ham យកឈ្នះ Manchester City ៥-៣ បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ West Ham United នៅពេលនេះ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ដែល​នឹងត្រូវ​ចាប់ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ទំលាក់​ក្រុម​នៅ​ទីក្រុង Manchester ទាំងពីរ​ពោលគឺ​កាលពី​ជុំ​ទី៣ West Ham យកឈ្នះ​នៅ​ទឹកដី Manchester United ១-០​។ ​សូមបញ្ជាក់ថា Manchester City តែងតែ​ឈ្នះ​ពាន Carabao Cup នេះ​រយៈពេល ៤រដូវ​កាល​ជាប់​គ្នា​មកហើយ​។

​ក្រឡេក​មក​មួយគូ​ទៀត Liverpool បាន​បន្តដំណើរ​ទៅមុខទៀត​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Preston ២-០​។ ​ពីរ​គ្រាប់​របស់ Liverpool ធ្វើបាន​ដោយ​កីឡាករ​ជប៉ុន Takumi Minamino និង Divock Origi នៅ​វគ្គ​ទី២​។ ១១នាក់​ដំបូង​របស់លោក Jurgen Klopp សំរាប់​ការប្រកួត​យប់​មិញ​មានការ​ផ្លាស់ប្ដូរ​ទាំងស្រុង​ពី ១១នាក់​ដែល​យកឈ្នះ Manchester United ៥-០ នៅ Old Trafford ចុង​សប្តាហ៍​កន្លងទៅ​។ ​លទ្ធផល​ផ្សេងទៀត Spurs យកឈ្នះ​នៅ​ទឹកដី Burnley ១-០ ដោយ​គ្រាប់​បាល់​របស់ Lucas Moura ខណៈ Leicester City យកឈ្នះ Brighton ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី និង Stoke City ចាញ់ Brentford ២-១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm